ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់កូវីដជាមធ្យម១០០នាក់ក្នុងមួយថ្ងៃបង្កកង្វល់ដល់អង់គ្លេសបើកសាលាសប្តាហ៍ក្រោយ
យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ករណីស្លាប់ដោយកូវីដ-១៩នៅចក្រភពអង់គ្លេសឥឡូវនេះជាមធ្យម១០០នាក់ក្នុងមួយថ្ងៃគិតទូទាំងចក្រភពអង់គ្លេស ហើយអ្នកវិទ្យាសាស្ត្របានព្រមានថា អត្រាឆ្លង និងស្លាប់កើនឡើងខ្ពស់ទៀតធ្វើឲ្យបារម្ភដល់កូនសិស្សរាប់លាននាក់ត្រូវចូលរៀនវិញសប្តាហ៍ក្រោយ។
ទិន្នន័យចេញផ្សាយដោយសុខាភិបាលសាធារណៈអង់គ្លេសកាលពីថ្ងៃចន្ទបង្ហាញថា គិតជាមធ្យម៧ថ្ងៃសម្រាប់ករណីស្លាប់ក្នុងរយៈពេល២៨ថ្ងៃនៃការធ្វើតេស្តវិជ្ជមានឥឡូវនេះ១០០នាក់។ តួលេខដែលលើសនេះចុងក្រោយកាលពីថ្ងៃទី១៨ ខែមីនា។

ទោះបីជាកម្មវិធីចាក់វ៉ាក់សាំងដែលធ្វើឲ្យ ករណីស្លាប់ស្ថិតក្រោមតួលេខខ្ពស់បំផុត បើប្រៀបធៀបនឹងកាលពីរដូវរងា ក៏ករណីឆ្លងថ្មីប្រចាំថ្ងៃខ្ពស់បំផុតត្រឹមតែ ១២៤៨នាក់ដែលត្រូវបានរាយការណ៍កាលពីថ្ងៃទី២៣ ខែមករា ដែលចំនួនគួរឲ្យកត់សំគាល់គិតចាប់ពីចុងខែឧសភា ដល់ដើមខែមិថុនា នៅពេលតួលេខឆ្លងស្ថិតនៅតែមួយខ្ទង់។
ចំនួនឆ្លងដែលត្រូវបានបញ្ជាក់ក៏បានចាប់ផ្តើមកើនឡើងជាថ្មីម្តងទៀត បន្ទាប់ពីការធ្លាក់ចុះក្នុងពាក់កណ្តាលខែកក្កដា ខណៈករណីឆ្លងថ្មីកាលពីថ្ងៃចន្ទនេះមានចំនួន ៣១៩១៤នាក់ ដែលជាមធ្យម៧ថ្ងៃកើនឡើង១៣%។ ករណីចូលព្យាបាលនៅមន្ទីរពេទ្យបានកើនពី៦៧២នាក់កាលពីថ្ងៃទី៣១ ខែកក្កដា ដល់ ៩៤៨នាក់កាលពីថ្ងៃទី១៧ ខែសីហា។
ករណីកើនឡើងជាថ្មីនេះបង្កើនក្តីបារម្ភបន្ថែមទៀតចំពេលសិស្សានុសិស្សនឹងត្រូវវិលត្រឡប់ទៅសាលារៀនវិញនៅសប្តាហ៍ក្រោយទូទាំងប្រទេសអង់គ្លេស អៀរឡង់ខាងជើង និងវែល។ ករណីឆ្លងនៅប្រទេសស្កុតឡែនដែលសិស្សបានទៅសាលារៀនវិញតាំងពីសប្តាហ៍មុនក៏បានកើតឡើងគួរឲ្យកត់សំគាល់ដែរគឺកើនពីចំនួន ៧៩៩នាក់កាលពីថ្ងៃទី២ ខែសីហា ដល់ ៣១៩០នាក់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
អ្នកវិទ្យាសាស្ត្រមួយចំនួនបានព្រមានថា ការកើនឡើងកូវីដ-១៩នៅរដូវស្លឹកឈើជ្រុះ និងរដូវរងា រួមជាមួយនឹងជំងឺផ្សេងៗទៀត ទាមទារឲ្យពាក់ម៉ាស់ដើម្បីកាត់បន្ថយការឆ្លង។

លោកសាស្ត្រាចារ្យ Ravi Gupta នៅសាកលវិទ្យាល័យ Cambridge បាននិយាយថា វាទំនងជាអូសបន្លាយពេលវេលាយូរទៀតស្របពេលករណីឆ្លងចូលមន្ទីរពេទ្យឡើងខ្ពស់ និងការរំខានដល់ការបើកសាលារៀនឡើងវិញ។
លោកបញ្ជាក់ថា ៖«មិនមានអ្វីបញ្ឈប់មិនឲ្យកើតឡើងបានទេ ពីព្រោះ នៅមានមនុស្សណាស់ដែលមិនទាន់ឆ្លង Delta និងអ្នកដែលនឹងឆ្លង ហើយពួកគេមួយចំនួននឹងឈឺធ្ងន់ជាងអ្នកផ្សេង។ ដូច្នេះ ខ្ញុំគិតថា នៅមានវិធីមួយអាចទប់ទល់បានសម្រាប់ការបើកសាលាឡើងវិញ»។ ក្នុងន័យនេះលោក Gupta បានសំដៅដល់ការអនុវត្តឡើងវិញនូវការពាក់ម៉ាស់។
នៅចក្រភពអង់គ្លេសការពាក់ម៉ាស់មិនមែនជាច្បាប់តម្រូវការទេឥឡូវនេះ។ ប្រជាជនអាចពាក់ម៉ាស់ក៏បាន មិនពាក់ក៏បានគឺអាស្រ័យលើបុគ្គលម្នាក់។ ជាក់ស្តែងការប្រកួតបាល់ទាត់រាល់សប្តាហ៍ឥឡូវនេះអនុញ្ញាតឲ្យអ្នកទស្សនាចូលមើលផ្ទាល់ពេញៗកីឡដ្ឋានតែម្តងដែលអ្នកខ្លះក៏ពាក់ម៉ាស់ ហើយអ្នកខ្លះមិនពាក់ទេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន