ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ត្រៀមទទួលខែលការពារអាកាសថ្មីពីអង់គ្លេសតម្លៃ ២,៣ពាន់លានដុល្លារ
គណៈរដ្ឋមន្ត្រីរបស់អ៊ុយក្រែន បានអនុម័តកិច្ចព្រមព្រៀងមួយក្នុងតម្លៃជិត ១,៧ពាន់លានផោន (ប្រហែល ២,៣ពាន់លានដុល្លារ) ដោយមានការផ្តល់មូលនិធិពីចក្រភពអង់គ្លេស ដើម្បីទិញប្រព័ន្ធការពារដែនអាកាស RapidRanger និងមីស៊ីលពហុគោលបំណងទម្ងន់ស្រាល Martlet។ នេះបើយោងតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal កាលពីថ្ងៃទី១១ខែមិថុនា។

ប្រព័ន្ធ RapidRanger អាចចល័តបាន និងមានទម្ងន់តិចជាង ៥០០គីឡូក្រាម ព្រមទាំងប្រព័ន្ធតាមដានគោលដៅដោយស្វ័យប្រវត្តិ ហើយអាចរកឃើញ និងភ្ជាប់ជាមួយគោលដៅដ្រូន និងយន្តហោះដែលហោះហើរទាបនៅចម្ងាយរហូតដល់ ៧គីឡូម៉ែត្រ។ ចំណែកឯមីស៊ីល Martlet អាចកំណត់គោលដៅគំរាមកំហែងពីលើអាកាសតូចៗ និងគ្រឿងសឹកពាសដែកធុនស្រាល។
លោក Shmyhal បាននិយាយថា «នេះនឹងពង្រឹងសមត្ថភាពការពារដែនអាកាសរបស់យើងយ៉ាងសំខាន់ និងសមត្ថភាពរបស់យើងក្នុងការទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី»។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីការសន្យារបស់ចក្រភពអង់គ្លេសក្នុងទឹកប្រាក់ ៣៥០លានផោន (៤៧៤លានដុល្លារ) ក្នុងការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក ១០ម៉ឺនគ្រឿងដល់អ៊ុយក្រែនត្រឹមខែមេសាឆ្នាំ២០២៦។
ប្រព័ន្ធ RapidRanger នឹងពង្រឹងការការពារដែនអាកាសរយៈចម្ងាយខ្លីរបស់អ៊ុយក្រែន ចំពេលមានយន្តហោះគ្មានមនុស្សបើក និងការវាយប្រហារដោយមីស៊ីលកាន់តែច្រើនពីរុស្ស៊ី។
ទាំងអ៊ុយក្រែន និងអង់គ្លេស មិនទាន់បានបង្ហាញពីពេលវេលានៃការដឹកជញ្ជូន ឬសេចក្ដីលម្អិតនៃការដឹកជញ្ជូននោះទេ។ អង់គ្លេសបានក្លាយជាអ្នកគាំទ្រផ្នែកយោធាដ៏ខ្ជាប់ខ្ជួនបំផុតមួយរបស់អ៊ុយក្រែន ដោយបានផ្តល់ជំនួយជាច្រើនរួមមានរថក្រោះ Challenger 2 មីស៊ីល Storm Shadow និងប្រព័ន្ធការពារអាកាសដូចជា ប្រព័ន្ធ Starstreak និង Gravehawk៕
ដោយ៖ ឈាង
ចុចអាន៖ អង់គ្លេស សន្យាផ្គត់ផ្គង់ដ្រូន១០ម៉ឺនគ្រឿងឲ្យអ៊ុយក្រែនត្រឹមខែមេសាឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


