ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនរបស់នាវាដែលលួចដឹកប្រេងពីកម្ពុជា ចេញមុខបកស្រាយហើយ!
ប្រតិបត្តិករនៃនាវាដឹកប្រេងដោតទង់ជាតិបាហាម៉ា ឈ្មោះ MT Strovolos បានចេញមុខបដិសេធរបាយការណ៍ដែលថា នាវានេះបានដឹកប្រេងឆៅចេញពីកម្ពុជាដោយខុសច្បាប់ បន្ទាប់ពីនាវានេះ ត្រូវបានរឹបអូស ដោយសារតែការឈប់សំចតនៅដែនសមុទ្រឥណ្ឌូណេស៊ីដោយគ្មានការអនុញ្ញាត។

ជាងនេះទៅទៀត ប្រតិបត្តិករដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបាននិយាយថា នាវាដឹកប្រេងនេះគឺស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីធ្វើការផ្លាស់ប្តូរនាវិក ហើយកំពុងអំពាវនាវឲ្យមានការដោះលែងសមាជិកនាវិកទាំងអស់។
នាវា Strovolos និងនាវិក ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារដោយអាជ្ញាធរឥណ្ឌូណេស៊ី សម្រាប់ការចោទប្រកាន់ថា នាវានេះបានចតក្នុងដែនទឹករបស់ខ្លួនក្នុងទីក្រុង Batam ដោយគ្មានការអនុញ្ញាត និងតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចោទប្រកាន់នាវាដឹកប្រេងនេះថា បានលួចប្រេងឆៅចំនួន ៣០០,០០០ បារ៉ែល។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ World Tankers Management ដែលជាប្រតិបត្តិករនាវាបានបញ្ជាក់ថា នាវានេះស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ីសុទ្ធ គឺសម្រាប់ហេតុផលមនុស្សធម៌ ហើយបាននិងកំពុងប្រតិបត្តិការក្នុងវិសាលភាពនៃធម្មនុញ្ញរបស់ខ្លួន។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា អ្នកជួលនាវា បានដាក់ប្រេងឆៅរបស់កម្ពុជាកាលពីខែឧសភាដោយយល់ថា ទំនិញនោះគឺជារបស់អ្នកជួល។

បន្ទាប់ពីអ្នកជួលមិនបានបង់ប្រាក់ឲ្យ, ក្រុមហ៊ុន World Tankers Management និយាយថា នាវា Strovolos និងនាវិករបស់ខ្លួន បានធ្វើដំណើរទៅប្រទេសថៃដើម្បីចាក់ប្រេង ហើយនៅទីនោះ ពួកគេក៏បានព្យាយាមផ្លាស់ប្តូរនាវិកផងដែរ ដោយសារតែនាវិកជាច្រើននាក់ មិនបានចុះពីនាវាឡើយ ចាប់តាំងពីខែកញ្ញាមក។
ដោយសារតែការរឹតត្បិតនៃជំងឺកូវីដ-១៩ ការផ្ទេរនាវិកមិនត្រូវបានធ្វើឡើងឡើយ ហើយទីបំផុត អ្នកជួលក៏បានបញ្ចប់។ នៅពេលនោះ ក្រុមហ៊ុន World Tankers Management បានស្នើសុំឲ្យដកទំនិញចេញ ដោយការផ្ទេរពីនាវាមួយទៅនាវាមួយ នៅទីតាំងងាយស្រួលនិងជាក់ស្តែង។ ក្រុមហ៊ុននិយាយថា កិច្ចព្រមព្រៀងមិនត្រូវបានសម្រេចទេ។

យោងតាម World Tankers Management, នៅពេលនាវាបានទៅដល់ប្រទេសថៃ កងនាវាចរថៃក៏បានឡើងទៅនាវានោះផងដែរ តាមការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែពួកគេមិនបានឃាត់នាវានោះឡើយដោយសារតែវិធានការរឹតបណ្តឹងកូវីដ-១៩ ហើយអនុញ្ញាតឲ្យបន្តដំណើរទៅឥណ្ឌូណេស៊ី។
ឥឡូវនេះ ក្រុមហ៊ុន World Tankers Management បានច្រានចោលនូវការធ្វើខុស រួមទាំងការចោទប្រកាន់ដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ GCaptain
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


