ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តតាកែវ ចុះពិនិត្យស្ថានភាពស្រូវពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត
ថ្វីត្បិតតែចូលដល់រដូវវស្សា សម្រាប់ការបង្កបង្កើនផលស្រូវពលរដ្ឋក៏ពិតមែន ឃើញថាដំបន់មួយចំនួននៃស្រុកសំរោង គឺស្រូវវស្សារបស់ពួកគាត់កំពុងតែរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត។
ឆ្លើយតបតាមតម្រូវការជាក់ស្តែងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកអភិបាលស្រុកសំរោង លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងក្រុមការងារថ្នាក់ខេត្តបានអញ្ជើញចុះពិនិត្យស្ថានីយបូមទឹក និងស្ថានភាពបង្កបង្កើនផលស្រូវរដូវវស្សាដែលបានកំពុងជួបគ្រោះរាំងស្ងួតនៅឃុំជើងគួន និងស្លា។


តាមការបញ្ជាក់ពីលោក កេត ម៉ៅ អភិបាលស្រុកសំរោង ឲ្យដឹងថាកន្លងមករដ្ឋបាលខេត្តតាកែវ បានឧបត្ថម្ភប្រេងចំនួន ១,៥០០ លីត្រដល់ឃុំទាំងពីរនេះ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីជួយបូមទឹកសង្គ្រោះស្រូវដែលជួបគ្រោះរាំងស្ថួតផងដែរ។ ហើយនៅថ្ងៃនេះ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភប្រេងចំនួន១,០០០ លីត្របន្ថែមទៀតដល់ឃុំស្លា ដើម្បីទុកបូមទឹកសង្គ្រោះស្រូវរដូវវស្សារបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះរាំងស្ងួត៕



អត្ថបទ៖ វីរៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១៩ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ