ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ ចាប់រំលោភនិងធ្វើបាប សូម្បីបុរសភេទទី៣
បុរសភេទទី៣ម្នាក់ បានប្រាប់ពីរឿងហេតុដែលគាត់ ត្រូវបានធ្វើបាបនិងចាប់រំលោភដោយសមាជិកក្រុមតាលីបង់ បន្ទាប់ពីពួកគេបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីលួងលោមគាត់ឲ្យទៅជួប។
ទោះបីជាយ៉ាងណាក៏ដោយ ជនជាតិអាហ្វហ្គានីស្ថានរូបនេះបានរួចរស់ជីវិតពីការវាយប្រហារដ៏ឃោរឃៅ ប៉ុន្តែបច្ចុប្បន្ន គាត់នៅតែមានអារម្មណ៍តក់ស្លុតចំពោះហេតុការណ៍នេះ។
យោងតាមទូរទស្សន៍ ITV, ជនរងគ្រោះបានចាញ់បោក បន្ទាប់ពីនិយាយជាមួយបុរសម្នាក់ទៀតតាមអ៊ីនធើណិតអស់រយៈពេលជាច្រើនសប្តាហ៍។ គាត់គិតថា គាត់ត្រូវបានគេសន្យាថានឹងនាំឆ្លងកាត់ដោយសុវត្ថិភាពចេញពីប្រទេសដែលមានវិបត្តិ។
ផ្ទុយទៅវិញ គាត់ត្រូវបានគេនាំទៅជួបពួកតាលីបង់ពីរនាក់ ដែលបានរំលោភបំពានគាត់យ៉ាងឃោរឃៅ។
លោក Artemis Akbary សកម្មជនដែលមានមូលដ្ឋាននៅប្រទេសទួរគីបានប្រាប់ ITV ថា ការគំរាមកំហែងដល់អាយុជីវិតចំពោះជនជាតិអាហ្វហ្គានីស្ថានស្រឡាញ់ភេទដូចគ្នា គឺកាន់តែរីកធំឡើងៗ បន្ទាប់ពីក្រុមតាលីបង់ចូលកាន់កាប់ប្រទេស។
លោកនិយាយថា “ពួកគេកំពុងព្យាយាមប្រាប់ពិភពលោកថា ពួកគេផ្លាស់ប្តូរហើយ ពួកគេមិនមានបញ្ហាជាមួយសិទ្ធិស្ត្រីឬសិទ្ធិមនុស្សទេ ប៉ុន្តែពួកគេកំពុងនិយាយកុហក។ ក្រុមតាលីបង់មិនផ្លាស់ប្តូរទេ ព្រោះមនោគមវិជ្ជារបស់ពួកគេមិនផ្លាស់ប្តូរឡើយ”។
គួរបញ្ជាក់ថា មនោគមន៍វិជ្ជាតាលីបង់ចាត់ទុកមនុស្សស្រលាញ់ភេទដូចគ្នា ជាក្រុមខុសច្បាប់ហើយ នឹងត្រូវផ្តន្ទាទោសប្រហារជីវិតក្រោមការគ្រប់គ្រងរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ តាលីបង់ រៀបគម្រោងសម្លាប់មេដឹកនាំចលនាតស៊ូប្រដាប់អាវុធ អាហ្វហ្គានីស្ថាន ក្រោយមើលងាយរដ្ឋាភិបាលថ្មី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


