ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ ពឹងផ្អែកជាចម្បងលើហិរញ្ញប្បទានរបស់ ចិន
អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បានប្រាប់កាសែតអ៊ីតាលីថា ក្រុមនេះនឹងពឹងផ្អែកជាចម្បងលើការផ្តល់ហិរញ្ញប្បទានពីប្រទេសចិន បន្ទាប់ពីការដកកងទ័ពបរទេសចេញពីអាហ្វហ្គានីស្ថាននិងការកាន់កាប់របស់ខ្លួនលើប្រទេសនេះ។
នៅក្នុងបទសម្ភាសន៍របស់គាត់ដែលបោះពុម្ពផ្សាយដោយកាសែត La Repubblica កាលពីថ្ងៃព្រហស្បតិ៍ លោក Mujahid និយាយថា ក្រុមតាលីបង់ នឹងប្រយុទ្ធដើម្បីការវិលត្រឡប់មកវិញនៃសេដ្ឋកិច្ច ដោយមានជំនួយពីប្រទេសចិន។

ក្រុមតាលីបង់បានដណ្តើមកាន់កាប់រដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាននៅថ្ងៃទី១៥ខែសីហា ខណៈរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិចបានរលាយសាបសូន្យ។ វាជាការបញ្ចប់សង្គ្រាមរយៈពេល ២០ ឆ្នាំចំពេលមានការភ័យខ្លាចពីការដួលរលំសេដ្ឋកិច្ចនិងភាពអត់ឃ្លានរីករាលដាល។
បន្ទាប់ពីការចាកចេញដ៏វឹកវររបស់កងទ័ពបរទេសពីអាកាសយានដ្ឋានក្រុងកាប៊ុលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បណ្តាប្រទេសលោកខាងលិច បានដាក់កម្រិតយ៉ាងធ្ងន់ធ្ងរលើការផ្តល់ជំនួយរបស់ពួកគេដល់អាហ្វហ្គានីស្ថាន។

អ្នកនាំពាក្យក្រុមតាលីបង់បាននិយាយនៅក្នុងបទសម្ភាសន៍ថា “ប្រទេសចិនគឺជាដៃគូដ៏សំខាន់បំផុតរបស់យើង ហើយតំណាងឲ្យឱកាសជាមូលដ្ឋាននិងអស្ចារ្យសម្រាប់យើង ពីព្រោះចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីវិនិយោគនិងកសាងប្រទេសរបស់យើងឡើងវិញ”។
លោកបន្តថា គម្រោងផ្លូវសូត្រថ្មី ដែលជាគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធដែលចិនចង់បង្កើនឥទ្ធិពលពិភពលោកតាមរយៈការបើកផ្លូវពាណិជ្ជកម្ម គឺត្រូវបានក្រុមតាលីបង់យកចិត្តទុកដាក់យ៉ាងខ្លាំង។

មានរ៉ែទង់ដែងសម្បូរបែបនៅក្នុងប្រទេសដែលអាចត្រូវបានដាក់ឲ្យដំណើរការឡើងវិញនិងធ្វើទំនើបកម្ម។ លើសពីនេះ ចិនគឺជាច្រករបស់យើងទៅកាន់ទីផ្សារទូទាំងពិភពលោក។
លោក Mujahid ក៏បានបញ្ជាក់ផងដែរថា ស្ត្រីនឹងត្រូវបានអនុញ្ញាតឲ្យបន្តការសិក្សានៅសាកលវិទ្យាល័យនាពេលអនាគត។ ស្ត្រីនឹងអាចធ្វើការជាគិលានុបដ្ឋាយិកា ប៉ូលិសឬជាជំនួយការនៅក្នុងក្រសួងប៉ុន្តែលោកបានច្រានចោលថា នឹងមានរដ្ឋមន្ត្រីជាស្ត្រី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ តាលីបង់ បើកការវាយលុកទៅខេត្តចលនាតស៊ូប្រដាប់អាវុធ អាហ្វហ្គានីស្ថាន ក្រោយការចរចាបរាជ័យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


