ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ដឹកនាំសិក្ខាសាលា ពិគ្រោះយោបល់ចុងក្រោយ ស្តីពី ការរៀបចំយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នេះ បានអញ្ជើញដឹកនាំ សិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ ស្តីពី ការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមប្រព័ន្ធវីដេអូហ្ស៊ូម ដែលមានការចូលរួមពី ក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ស្ថាប័នតុលា ការ ស្ថាប័នវិជ្ជាជីវៈ គ្រឹះស្ថានអប់រំ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សរុប១១០អង្គភាព។
លោក ជិន ម៉ាលីន បានឲ្យអ្នកសារព័ត៌មានកម្ពុជាថ្មី ដឹងនៅរសៀលថ្ងៃនេះថា សិក្ខាសាលានេះ មានគោល បំណងផ្តល់ឪកាស ជូនដល់គ្រប់ភាគីពាក់ព័ន្ធបានពិនិត្យ ផ្តល់យោបល់ និងធាតុចូលបន្ថែម លើសេចក្តីព្រាងឯកសារទស្សនាទាន ស្តីពី យន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ដែលក្រុមការងារបច្ចេកទេស នៃក្រសួងយុត្តិធម៌ បានតាក់តែង និងរៀបចំឡើង ពីការសិក្សាស្រាវជ្រាវលើ អត្ថបទច្បាប់ជាតិ-អន្តរជាតិ ឯក សារពាក់ព័ន្ធ នឹងការអនុវត្តរបស់កម្ពុជា ការចុះទៅសិក្សាផ្ទាល់ នៅអង្គភាពថ្នាក់ក្រោមជាតិ និងស្ថាប័នតុលាការ ព្រមទាំងការសិក្សាពីបទពិសោធន៍បណ្តាលប្រទេសដទៃ ក៏ដូចជាធាតុចូល ដែលទទួលបាន ពីសិក្ខាសាលាពិគ្រោះយោបល់ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំង៤លើកកន្លងមក។
បើតាមលោក ជិន ម៉ាលីន សិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយនេះ ក៏មានការចូលរួមសហការ និងគាំទ្រផងដែរពីសហភាពអឺរ៉ុបនៅកម្ពុជា EU និងអង្គការ OXFAM នៅកម្ពុជា៕
អត្ថបទ៖ ឃួន សុភ័ក្រ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


