សុខភាព
លំហាត់សាមញ្ញ ៣ ជួយកាត់បន្ថយការឈឺចាប់ខ្លាំងលើស្មា ក្រោយចាក់វ៉ាក់សាំងដូសទី ៣
រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅក្រោយចាក់វ៉ាក់សាំងរួច គឺឈឺស្មានៅកន្លែងចាក់។ ស្ថានភាពនេះគឺជារឿងគួរឲ្យព្រួយបារម្ភ បើសិនយើងប្រហែស ហើយជាធម្មតាវាមានរយៈពេល ប្រហែលពី ១ ទៅ ៣ ថ្ងៃ ប៉ុណ្ណោះ។

មូលហេតុដែលយើងមានការឈឺចាប់ក្រោយចាក់ គឺបណ្ដាលមកពីប្រព័ន្ធការពាររាងកាយឆ្លើយតបទៅនឹងវ៉ាក់សាំង និងដោយការរលាកផងដែរ។
វេជ្ជបណ្ឌិត Kriengsak Lekkruangsuwan មកពីស្ថាប័នវេជ្ជសាស្ត្រពិភពលោក អ្នកឯកទេសខាងឈឺសន្លាក់ (WMC) បញ្ជាក់ថា រោគសញ្ញាទាំងនេះនឹងរួមបញ្ចូលជាមួយរោគសញ្ញាជាំឈាមក្រហម នៅកន្លែងចាក់។ ជារឿយៗនឹងក្លាយជាសាច់ជាំ ឬមានស្នាមរមាស់និងកន្ទួល ដែលធ្វើឲ្យរលាក ឬឈឺសន្លាក់សាច់ដុំជាដើម។
ដោយផ្អែកលើការស្រាវជ្រាវបានបង្ហាញថា លំហាត់ខាងក្រោមនេះ គឺពិតជាមានប្រសិទ្ធភាព កាត់បន្ថយការឈឺចាប់សាច់ដុំស្មា ៖
១ ឈរត្រង់ភ្ជាប់ដៃរបស់អ្នកទៅនឹងដងខ្លួន ហើយរាលដាលដៃទៅម្ខាង នៅមុំប្រហែល ៩០ ដឺក្រេ ដោយរំកិលឡើងលើចុះក្រោម ២០ ដង។
២ បន្ទាបពីលាតសន្ធឹងដៃរបស់អ្នក សូមលើកដៃទៅខាងមុខដងខ្លួនម្ដង។ បន្ទាប់ពីនោះសូមរាលដាលដៃរបស់អ្នកទៅម្ខាងម្ដងទៀត ២០ ដង។
៣ ចុងក្រោយសូមភ្ជាប់ដៃរបស់អ្នកទៅម្ខាងនៃដងខ្លួនទៀត ពត់កែងដៃរបស់អ្នកនៅមុំ ៩០ ដឺក្រេ បន្ទាប់មកបង្វិលដៃរបស់អ្នកទៅម្ខាង ហើយបង្វិលវាមកវិញនៅចំពោះមុខរាងកាយ។ ធ្វើម្ដងទៀតនូវកម្រិតសំឡេងនេះ ២០ ដង។

ប្រសិនបើមានការឈឺចាប់ខុសពីធម្មតា ឬរលាកខ្លាំង សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យរករោគសញ្ញានិងការព្យាបាលបន្ថែម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កែទម្លាប់បាញ់អាល់កុលសម្លាប់មេរោគលើខ្លួនចេញភ្លាម ប្រយ័ត្នសម្លាប់ទាំងមនុស្ស
ចុចអាន៖មកដឹងពីពាក្យចចាមអារ៉ាមជុំវិញវ៉ាក់សាំងកូវីដ ខុសពីការពិតទាំងស្រុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


