ព័ត៌មានអន្ដរជាតិ
មកស្គាល់ Mullah Akhund មេដឹកនាំ រដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី
ក្រុមតាលីបង់ បានតែងតាំងលោក Mullah Mohammad Hasan Akhund ឲ្យដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នថ្មីរបស់ពួកគេ បន្ទាប់ពីក្រុមនេះដណ្តើមបានការគ្រប់គ្រងប្រទេសកាលពីជិតបីសប្តាហ៍មុន។
លោក Mullah Akhund ស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនិង ជាមេដឹកនាំយូរអង្វែងនៃស្ថាប័នធ្វើសេចក្តីសម្រេចដ៏មានឥទ្ធិពលរបស់ក្រុមតាលីបង់ដែលគេហៅថា Rehbari Shura ឬក្រុមប្រឹក្សាដឹកនាំ។

គាត់ធ្លាប់ជារដ្ឋមន្រ្តីក្រសួងការបរទេស ហើយបន្ទាប់មកជាឧបនាយករដ្ឋមន្ត្រីក្នុងកំឡុងពេលនៃការកាន់អំណាចចុងក្រោយរបស់ក្រុមតាលីបង់ចាប់ពីឆ្នាំ ១៩៩៦ ដល់២០០១។
ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងកាប៊ុលកាលពីថ្ងៃអង្គារទី៧ខែកញ្ញា អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បាននិយាយថា សហស្ថាបនិកតាលីបង់លោក Abdul Ghani Baradar នឹងក្លាយជាអនុប្រធានរបស់លោក Mullah Akhund។
ដូចមនុស្សជាច្រើននៅក្នុងថ្នាក់ដឹកនាំតាលីបង់ដែរ លោក Mullah Akhund ទទួលបាននូវកិត្យានុភាពដោយសារតែភាពជិតស្និទ្ធរបស់គាត់ ជាមួយនឹងមេដឹកនាំទីមួយរបស់ចលនានេះឈ្មោះ Mullah Mohammad Omar។

លោក Akhund មកពីទីក្រុង Kandahar ដែលជាស្រុកកំណើតរបស់ក្រុម តាលីបង់។
របាយការណ៍ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិបានចាត់ទុកគាត់ជា “សហការីជិតស្និទ្ធនិងជាអ្នកប្រឹក្សានយោបាយដល់លោក Omar”។
ប្រភពតាលីបង់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា លោក Akhund ត្រូវបានគេគោរពយ៉ាងខ្លាំងនៅក្នុងចលនានេះ ជាពិសេសពីសំណាក់មេដឹកនាំកំពូលរបស់ខ្លួនឈ្មោះ Haibatullah Akhunzada។

អ្នកសង្កេតការណ៍ខ្លះអះអាងថាលោក Akhund ពូកែនយោបាយជាងខាងសាសនា ហើយការគ្រប់គ្រងរបស់គាត់លើក្រុមប្រឹក្សាដឹកនាំ ក៏បានផ្តល់ឲ្យគាត់នូវកិច្ចការយោធាផងដែរ។
លោក Mullah Akhund មានវង្សត្រកូល Pashtun មកពី Ahmad Shah Durrani ដែលជាស្ថាបនិកអាហ្វហ្គានីស្ថានសម័យទំនើប (ប្រហែលឆ្នាំ១៧០០) ។
គាត់បានដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំ និងបញ្ជានៅក្នុងក្រុមប្រឹក្សាមេដឹកនាំ Rahbari Shura ឬជារឿយៗត្រូវបានគេហៅថា Quetta Shura។ ក្រុមប្រឹក្សានេះ ត្រូវបានបង្កើតឡើងបន្ទាប់ពី តាលីបង់ត្រូវបានបណ្តេញចេញពីអំណាចនៅក្នុងការលុកលុយរបស់យោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០១៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ តាលីបង់ប្រកាសរដ្ឋាភិបាលបណ្តោះអាសន្នសុទ្ធតែបុគ្គលសំខាន់ៗ តែគ្មានស្ត្រីម្នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


