Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់​ប្រកាស​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​សុទ្ធ​តែ​បុគ្គល​សំខាន់​ៗ​​ តែ​គ្មាន​ស្ត្រីម្នាក់

បានផុស

នៅ

គណៈ​រដ្ឋ​មន្ត្រី​ថ្មី​ដែល​មាន​តែ​បុរស​សុទ្ធ៣៣​នាក់​​ត្រូវ​បាន​បង្កើត​ឡើងជា​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​របស់​តាលីបង់​សម្រាប់​ដឹក​នាំ​ប្រទេស​អាហ្វហ្គានីស្ថានបង្ហាញ​មុខ​សុទ្ធ​តែ​ឥស្សរជន​ល្បី​ៗ​ដែល​តស៊ូ​ប្រឆាំង​នឹង​កម្លាំង​សហរដ្ឋ​អាមេរិក​រយៈ​ពេល​២០ឆ្នាំ​ចុង​ក្រោយ​នេះ។

គណៈរដ្ឋ​មន្ត្រី​នេះ​ដឹក​នាំ​ដោយ​លោក Mullah Mohammad Hassan Akhund ដែល​ជា​ស្ថាបនិក​ម្នាក់​របស់​តាលីបង់ និង​ជា​បុគ្គល​ម្នាក់​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​អង្គការ​សហ​ប្រជា​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​គឺ​លោក Sirajuddin Haqqani ដែល​ជា​មេ​ដឹក​នាំ​ក្រុម​សកម្មប្រយុទ្ធ Haqqani ដែល​បុគ្គល​រូប​នេះ​ FBI ភ័យ​ខ្លាច និង​តាម​ប្រមាញ់​បំផុត​។

តាលីបង់បាន​ដណ្តើម​កាន់​កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​ភាគ​ច្រើន​បំផុត​រយៈ​ពេល​ជាង​៣​សប្តាហ៍​ហើយ​តាម​រយៈ​ការ​បណ្តេញ​ចេញ​មេ​ដឹក​នាំ​ជាប់​ឆ្នោត​ចាស់។

សេចក្តី​ប្រកាសនៃ​គណៈ​រដ្ឋ​មន្ត្រី​ស្តីទី​នេះ​គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​តាលីបង់​​អចិន្ត្រៃយ៍។ ភាព​ដឹក​នាំ​ថ្មី​នេះ​នឹង​ប្រឈមបញ្ហា​​ដ៏​ខ្លាំង មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ស្ថេរភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ និង​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ។

តាលីបង់​ធ្លាប់​និយាយ​ថា ពួក​គេ​ចង់​បង្កើត​រដ្ឋាភិបាល​រួម​បញ្ចូល​គ្នា។ ទោះ​ជា​យ៉ាង​ណា សមាជិក​នៃ​គណៈ​រដ្ឋ​មន្ត្រី​ទាំង​អស់​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ៍​គឺ​ជា​មេ​ដឹក​នាំ​តាលីបង់ និង​គ្មាន​ស្ត្រី​ចូល​រួម​ឡើយ។

រដ្ឋ​មន្ត្រី​ប្រាប់​ឲ្យ​អនុវត្ត​ច្បាប់​អ៉ិស្លាម

សេចក្តី​ថ្លែង​ការណ៍​ពីមេ​ដឹក​នាំ​កំពូល​របស់​តាលីបង់​លោក Mawlawi Hibatullah Akhundzada បាន​ប្រាប់​ទៅ​រដ្ឋាភិបាល​ឲ្យ​អនុវត្ត​ច្បាប់ Sharia។

«តាលីបង់​មិន​មាន​ទំនាក់​ទំនង​រឹង​មាំ​ និង​ល្អ​ប្រសើរ​ជា​មួយ​ប្រទេស​ជិត​ខាងរបស់​យើង​ទេ ហើយ​ប្រទេស​ផ្សេង​ៗ​ទាំង​អស់​​ពឹង​ផ្អែក​លើ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​ជាអន្តរកម្ម»។ សេចក្តី​ថ្លែង​ការណ៍​បាន​​លើក​ឡើង។ សេចក្កី​ថ្លែង​ដែល​មាន​ជា​ភាសា​អង់គ្លេសបាន​ដាស​តឿន​ថា ពួក​គេ​នឹង​គោរព​ច្បាប់ និង​សន្ធិសញ្ញា​​អន្តរជាតិ​ថា ៖«មិន​មាន​ជម្លោះ​ជា​មួយ​ច្បាប់​ឥស្លាម និង​តម្លៃ​ប្រទេស​ជាតិ​ឡើយ»។

លោក Hibatullah Akhundzada មិន​ដែល​បង្ហាញ​មុខ​ជាសាធារណៈ​ម្តង​ណា​ឡើយ។ នេះ​ជាសារលើក​ដំបូងដែល​ចេញ​ពី​លោក​ចាប់​តាំង​ពី​តាលីបង់​កាន់​កាប់​អាហ្វហ្គានីស្ថាន​កាល​ពី​ខែ​មុន។

លោក Hassan Akhund ជា​នាយក​រដ្ឋ​មន្ត្រី​បណ្តោះ​អាសន្ន​ថ្មីធ្លាប់​បាន​កាន់​តួនាទី​ជាអនុរដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ពី​ឆ្នាំ​១៩៩៦ដល់​២០០១​នៅ​ពេល​តាលីបង់​គ្រប់​គ្រង​អំណាច​កាល​ពី​លើក​មុន។ លោក​មាន​ឥទ្ធិពល​ខ្លាំង​លើ​ផ្នែក​ចលនា​សាសនាជាង​ការងារ​យោធា។

ការតែង​តាំងរបស់​លោក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជាការ​សម្រប​សម្រួល​មួយ បន្ទាប់​ពីរបាយការណ៍​ថ្មី​នៃ​ការ​ខ្វែង​គំនិត​​រវាង​ឥស្សរជន​តាលីបង់ និង​សហសេវឹក​រឹង​រួស​របស់​ពួក​គេ។

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ស្ថិត​ក្នុង​បញ្ជី​ភេរវកម្ម​អាមេរិក

លោក Sirajuddin Haqqani រដ្ឋ​មន្ត្រី​ស្តីទី​​ក្រសួង​មហា​ផ្ទៃ​ជា​មេ​ដឹក​នាំ​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុមបណ្តាញ Haqqani ដែលមាន​ទំនាក់​ទំនង​ជា​មួយ​តាលីបង់ និង​ជាក្រុម​នៅ​ពី​ក្រោយ​​ការ​ប្រយុទ្ធ​​​ដ៏​ខ្លាំង​ក្លា​ក្នុង​សង្គ្រាម​២០​ឆ្នាំ​របស់​ប្រទេស រាប់​បញ្ចូល​​ទាំង​ការ​បំផ្ទុះ​គ្រាប់​នៅ​រដ្ឋធានី​កាប៊ុល​ឆ្នាំ​២០១៧​ដែល​សម្លាប់​មនុស្ស​ជាង​១៥០​នាក់។

យោង​តាមប្រវត្តិ​របស់ FBI អំពី​លោក Haqqani គឺថា បុគ្គល​រូប​នេះ​ដែល​អាមេរិក​ស្វែង​រក​ដោយសារ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​នៅខែ​មករា ឆ្នាំ​២០០៨ លើ​សណ្ឋាគារ​មួយ​នៅ​កាប៊ុល​ដែល​សម្លាប់​មនុស្ស​៦​នាក់ និង​ការ​វាយ​ប្រហារ​ជា​ច្រើន​ទៀត។

តួនាទី​សំខាន់​​ផ្សេង​ទៀត​ក្នុង​រដ្ឋាភិបាល​ថ្មី​មាន​ដូច​ជា:

  • លោក Mullah Yaqoob ជារដ្ឋ​មន្ត្រី​ស្តីទី​ក្រសួង​ការពារ​ជាតិ​។ លោក​ជា​កូន​ប្រុស​របស់​ស្ថាបនិក​តាលីបង់ និង​ជា​មេ​ដឹក​នាំ​កំពូលលោក Mullah Omar។
  • សហ​ស្ថាបនិក​តាលីបង់ លោក Mullah Abdul Ghani Baradar ជា​ឧបនាយក​រដ្ឋ​មន្ត្រី។
  • លោក Amir Khan Muttaqi ជា​រដ្ឋ​មន្ត្រី​ស្តីទី​ក្រសួង​ការ​បរទេស។

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម