ព័ត៌មានជាតិ
សិក្ខាកាម៦០ភាគរយ ទទួលនិទ្ទេសល្អក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាទាញព្រ័ត្រកម្រិត២
វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាទាញព្រ័ត្រ កម្រិត២ ឆ្នាំ២០២០ ដែលបានដំណើរសិក្សារយ:ពេល៥ថ្ងៃកន្លងមក បានបិទបញ្ចប់កាលពីរសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់ការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ពិធីបិទវគ្គមានការអញ្ជើញចូលរួមពីលោក ប្រាក់ សុជាតិ អនុប្រធានទី១ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា តំណាងលោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងលោក លី ហួត អនុប្រធានកិត្តិយសរបស់សហព័ន្ធ ។

លោកស្រី ប្រាក់ សម្ជស្ស អគ្គលេខាធិ ការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាទាញព្រ័ត្រ កម្រិត២ ឆ្នាំ២០២០ ដំណើរការឡើងផ្អែកតាមផែនការសកម្មភាពការ ងារឆ្នាំ ២០២០ ក្រោមគម្រោងថវិការបស់ ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា។ឆ្លងកាត់ការ សិក្សា និងការអនុវត្តជាក់ស្តែង ក្នុងចំ ណោមសិក្ខាកាមចំនួន២៨នាក់ មានសិក្ខាកាមទទួលលទ្ធផលនិទ្ទេសល្អ៦០ ភាគរយ និទ្ទេសល្អបង្គួរ ៣៥ភាគរយ និងនិទ្ទេសមធ្យម១៥ភាគរយ។

លោកស្រីបានបន្តថា ចំពោះចំណុចខ្លាំងទទួលបានយកចិត្តទុកដាក់ និងណែនាំពី លោកគ្រូ និងអ្នកគ្រូឧទ្ទេស ទទួលឧបត្ថម្ភគាំទ្រថវិកាពីក្រសួងអប់រំ យុវជននិងកីឡា និងរៀបចំផែនការកម្មវិធីឯកសារបណ្តុះ បណ្តាលបានល្អ ចំណែកចំណុចខ្សោយវិញ ថវិការៀបចំនូវមានកម្រិតទាប គ្មានសប្បុរសជនចូលរួមសហការឧបត្ថម្ភ និងសិក្ខាកាមនៅតាមបណ្តាខេត្តមិនបានចូល រួមច្រើនដោយពុំមានលទ្ធភាពដោះស្រាយថវិកា សម្រាប់ការហូកចុក ស្នាក់នៅ ។ប្រសិនបើក្រសួងអប់រំ យុវជន និងកីឡាផ្តល់ថវិកាសម្រាប់ការបណ្តុះបណ្តាលច្រើនជាងថវិកាឆ្នាំ២០២០ ព្រមទាំងមានសប្បុរសជន ក្រុមហ៊ុននានា ចូលរួមសហការឧបត្ថម្ភបន្ថែមនោះ វគ្គបណ្ដុះបណ្ដាលសម្រាប់ឆ្នាំ ២០២១ និងកាន់តែទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំ២០២០ ជាមិនខាន ៕
អត្ថបទ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


