សុខភាព
ការសិក្សា៖ អ្នកជាសះស្បើយពីកូវីដបំប្លែងខ្លួន មានអង់ទីគ័រការពាររយៈពេលខ្លី
អ្នកជំងឺកូវីដបំប្លែងខ្លួនប្រភេទ Delta ដែលជាសះស្បើយ អាចនឹងមិនមានអង់ទីគ័រប្រឆាំងនឹងការឆ្លងម្ដងទៀតនោះទេ ឬបើមាន បានតែរយៈេពេលខ្លីប៉ុណ្ណោះ។ នេះបើយោងតាមការស្រាវជ្រាវទៅលើអង់ទីគ័រថ្មីដោយអ្នកវិទ្យាសាស្ត្រចិន និងអាមេរិក។

ការសិក្សានេះបានសិក្សាទៅលើក្រុមគ្រូពេទ្យនៅទីក្រុងអ៊ូហានដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយនឹងអ្នកជំងឺ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលធ្លាប់ឆ្លងវីរុសបំប្លែងខ្លួន Delta ត្រឹមតែ ៤%ប៉ុណ្ណោះដែលមានអង់ទីករការពារបានដល់ទៅ ៤ខែ។ ក្រៅពីនោះសុទ្ធមានរយៈពេលខ្លីក្រោម ៣ខែទាំងអស់។
ការសិក្សាដដែលបានណែនាំថា មិនមែនមនុស្សគ្រប់គ្នាដែលឆ្លងវីរុសបំប្លែងខ្លួនប្រភេទ Delta សុទ្ធតែមានអង់ទីគ័រការពារនោះទេ ឬមានអង់ទីគ័ររយៈពេលយូរអង្វែងឡើយ។ អង់ទីគ័រនេះគឺបង្កើតដោយប្រព័ន្ធភាពស៊ាំដើម្បីភ្ជាប់ជាមួយនឹងសំបកវីរុស និងបញ្ឈប់វីរុសក្នុងការឆ្លងទៅក្នុងកោសិកា។
លទ្ធផលបង្ហាញទៀតថា អ្នកជំងឺដែលឆ្លង និងមានរោគសញ្ញាច្បាស់ នឹងផលិតអង់ទីគ័រច្រើន ហើយអ្នកជំងឺផលិតអង់ទីគ័រ IgG ២សប្ដាហ៍បន្ទាប់ពីចេញរោគសញ្ញា។ ប៉ុន្តែច្រើនជាង ២០%នៃអ្នកជំងឺក្នុងការសិក្សាអាចនឹងបាត់បង់អង់ទីគ័ររនេះក្នុងរយៈពេលមួយខែ។ ម៉្យាងទៀត ការសិក្សានេះបានលើកឡើងថា ការតេស្ដរកអង់ទីគ័រអាចនឹងមិនគ្រប់គ្រាន់ឲ្យដឹងថា នរណាម្នាក់បានឆ្លងទេ ហើយអង់ទីគ័រ IgG ក៏មិនអាចផ្តល់ការការពារបានយូរដែរ។

ដោយឡែក នាពេលកន្លងមក លោកជំទាវបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា បុគ្គលម្នាក់មិនថាធ្លាប់ឆ្លងអាល់ហ្វាហើយ ឬធ្លាប់ឆ្លងដែលតានោះទេ ពួកគេអាចឆ្លងកូវីដអាល់ហ្វា រួចទៅឆ្លង ដែលតា បន្តទៀត ឬក៏ឆ្លងកូវីដប្រភេទផ្សេងទៀតក៏មានដែរ។ នេះមានន័យថា កម្រិតអង់ទីគ័ររបស់អ្នកជំងឺធ្លាប់ឆ្លង Delta នឹងមិនអាចស្ថិតនៅបានយូរដូចអ្នកជំងឺកូវីដ-១៩ឡើយ។
ដូច្នេះ មិនថាអ្នកធ្លាប់ឬមិនធ្លាប់ឆ្លងកូវីដ-១៩ ឬកូវីដបំប្លែងខ្លួនក៏ដោយ ការប្រកាន់ខ្ជាប់នូវការពាក់ម៉ាស លាងសម្អាតដៃ រក្សាគម្លាត និងចៀសវាងការប្រមូលផ្ដុំនានា នៅតែជាវិធានការណ៍ចាំបាច់ដើម្បីសុវត្ថិភាព បន្ថែមពីលើការចាក់វ៉ាក់សាំង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ៤៣ម៉ោង មុនពេលចេញរោគសញ្ញា វីរុសបំប្លែងខ្លួន Delta អាចចម្លងទៅអ្នកដទៃបាន
ចុចអាន៖ អ្នកឆ្លងកូវីដបំប្លែងខ្លួន Delta អាចឆ្លងម្ដងទៀត ទាំងនេះជាចំណុចសំខាន់ៗត្រូវដឹង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


