នយោបាយ
គ.ជ.ប តែងតាំងអ្នកនាំពាក្យ ដើម្បីឆ្លើយតបជាមួយសាធារណជន និងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបង្កើតក្រុមអ្នកនាំពាក្យ សម្រាប់ទាក់ទង ក៏ដូចជាឆ្លើយតបផ្លូវការជាមួយសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ។

បើតាម គ.ជ.ប ក្រុមអ្នកនាំពាក្យ គ.ជ.ប មានសមាសភាព ទី១, លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប ប្រធាន ទី២, លោក សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរងអនុប្រធាន ទី៣, លោក ខន កែវមនោ ទីប្រឹក្សា គ.ជ.ប និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

អ្នកសារព័ត៌មានអាចទាក់ទងអ្នកនាំពាក្យ គ.ជ.ប តាមរយៈទូរសព្ទ៖ លោក ហង្ស ពុទ្ធា ០១២ ៩៥៩ ៦៦៦, លោក សោម សូរីដា ០៩២ ១០៥ ៥៥៦ និងលោក ខន កែវមនោ ០១២ ៨៥៥ ០១៨៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


