ព័ត៌មានអន្ដរជាតិ
តាលីបង់ ធ្វើទារុណកម្មចាប់ដកក្រចកដៃ មុនពេលប្រហារជីវិតភ្នាក់ងារចារកម្ម អាហ្វហ្គានីស្ថាន
ក្រុមទាហានស្ម័គ្រស្លាប់តាលីបង់ បានតាមប្រមាញ់ និងសម្លាប់ភ្នាក់ងារប្រឆាំងភេរវកម្មអាហ្វហ្គានីស្ថានចំនួន ៤ នាក់ ហើយមានម្នាក់ត្រូវបានគេរាយការណ៍ថា ត្រូវក្រុមតាលីបង់ ធ្វើទារុណកម្មដោយ ចាប់ដកក្រចកដៃមុនពេលបាញ់សម្លាប់។
បុរសទាំង ៤ នាក់ គឺជាសមាជិកនៃអង្គភាពដែលទទួលការបណ្តុះបណ្តាលពីអង់គ្លេស និងអាមេរិក នៅភ្នាក់ងារចារកម្មអាហ្វហ្គានីស្ថាន ដែលបានរកឃើញនិងធ្លាប់សួរចម្លើយក្រុមតាលីបង់។
ក្រុមតាលីបង់ធ្លាប់និយាយថា នឹងមិនមានអំពើហិង្សាឬការសងសឹក ចំពោះអ្នកដែលជាប់ពាក់ព័ន្ធនៅក្នុងរដ្ឋាភិបាលមុននេះទេ បើទោះបីជាមានសេចក្តីរាយការណ៍ពីការឆែកឆេរតាមផ្ទះក៏ដោយ។
ប្អូនប្រុសរបស់បុរសម្នាក់ក្នុងចំណោមបុរសដែលត្រូវគេសម្លាប់ បានរត់គេចខ្លួននៅពេលក្រុមតាលីបង់មករកពួកគេដល់ផ្ទះ នៅជាយក្រុងកាប៊ុលកាលពីខែមុន។
ឡានរបស់ក្រុមតាលីបង់ បានបើកដេញតាមពួកគេ ហើយបានបាញ់ចំដៃប្អូនប្រុស២គ្រាប់ និងចំក្បាលបងប្រុស៣គ្រាប់។
គាត់បានប្រាប់កាសែត The Sunday Times ថា “ខ្ញុំព្យាយាមបើកឡានទៅរកសាច់ញាតិ ហើយពួកគេបាននាំខ្ញុំទៅមន្ទីរពេទ្យ។ ខ្ញុំមិនដឹងថាតើខ្ញុំរួចជីវិតដោយរបៀបណាទេទេ”។
រូបថតរថយន្តរបស់ពួកគេ បានបង្ហាញពីស្នាមគ្រាប់កាំភ្លើងនៅលើកញ្ចក់និងកៅអីដែលប្រឡាក់ដោយឈាម ព្រមទាំងសាកសពរបស់បងប្រុសដែលត្រូវគេបាញ់សម្លាប់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ តាលីបង់ គំរាមសម្លាប់កីឡាការិនីប្រដាល់ជម្រើសជាតិ អាហ្វហ្គានីស្ថាន ពេលឃើញហ្វឹកហាត់ជាមួយគ្រូប្រុស
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


