ព័ត៌មានជាតិ
ពលរដ្ឋខ្មែរ២០ គ្រួសារ នៅវៀតណាម ទទួលបានជំនួយគ្រឿងឧបភោគបរិភោគសង្រ្គោះបន្ទាន់
ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំជំនួយជាគ្រឿងឧបភោគបរិភោគ ទៅចែកជូនពលរដ្ឋកម្ពុជា ចំនួន២០គ្រួសារ ប្រមាណ៤៥ នាក់ នៅខណ្ឌចំនួន២ នៅក្រុងហូជីមិញ ដែលប្រកបរបរជាកម្មករសំណង់ និងខ្លះបាត់បង់ការងារ ដោយសារវិបត្តិកូវីដ-១៩ និងវិធានការបិទខ្ទប់របស់ក្រុង របស់អាជ្ញាធរវៀតណាម។ នេះបើតាមអ្នកនាំពាក្យ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងថា ជំនួយរបស់ស្ថានអគ្គកុងស៊ុលកម្ពុជានោះ ក្នុងមួយគ្រួសារទទួលបានអង្ករ១0 kg, មីមួយកេស, ទឹកត្រី១ ដប ទឹកស៊ីអ៊ីវ១ ដប, ស្ករស១ kg, ប្រេងឆា ១ដប, ត្រីខ ៥កំប៉ុង, ទឹកដោះគោ ១0កញ្ចប់, សាប៊ូកក់សក់ ១២កញ្ចប់, និងបន្លែត្រកួន៣ kg៕


អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


