កូវីដ-១៩
ចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១៦ ខែកញ្ញានេះ អ្នកស្លាប់ដោយជំងឺកូវីដ មាន៧នាក់ កើន ឡើងដល់១៥៧នាក់ នៅខេត្តបន្ទាយមានជ័យ
តាមការអះអាងរបស់ លោកអាចារ្យ ប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ មានចំនួន៧នាក់ សរុបអ្នកស្លាប់កើនឡើងដល់១៥៧នាក់ ហើយក្នុងនោះ ជនជាតិខ្មែរ ១៥១នាក់ ជនជាតិឥណ្ឌូនេស៊ី ៣នាក់ ជនជាតិថៃ ៣នាក់។
លោកអាចារ្យ ប្រាក់ សុភ័ត បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកស្លាប់ទាំង៧នាក់ ១. ឈ្មោះ ឡុងសារឹម ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិបឹងរ ឃុំភ្នំតូច ស្រុកមង្គលបូរី, ២.ឈ្មោះ សីរ៉ាក់ ភេទស្រី អាយុ៦៥ឆ្នាំ នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ, ៣. ឈ្មោះ គួយ អ៊ួច ភេទស្រី អាយុ៦០ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ, ៤. ឈ្មោះ មាសរឿង ភេទស្រី អាយុ៦៤ឆ្នាំ នៅភូមិប្រឡាយលួងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី, ៥. ឈ្មោះមាន យឹមឡាយ ភេទស្រី អាយុ៦៦ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ, ៦. ឈ្មោះ យឹម ប៊ុនថន ភេទប្រុស អាយុ៧១ឆ្នាំ នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ, ៧. ឈ្មោះ ឃុត ឡាយ ភេទស្រី អាយុ៨៤ឆ្នាំ នៅភូមិកំព្រីង ឃុំភ្នៀត ក្រុងសិរីសោភ័ណ។


លោកអាចារ្យ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា សពអ្នកកើតជំងឺកូវីដ១៩ ទាំង៧នាក់នេះ ត្រូវបានលោកអាចារ្យខេត្ត ធ្វើការបូជារួចរាល់អស់ហើយទាំង៧នាក់នេះ ជាសពបូជាចុងក្រោយហើយ។ លោកអាចារ្យប្រាក់សុភ័តបានប្រាប់ឲ្យដឹងបន្តទៀតថា សពកូវីដ១៩ សព្វថ្ងៃនេះ លោកអភិបាលខេត្តបន្ទាយមានជ័យបានអនុញ្ញាតឲ្យរៀបចំបូជាសពទៅតាមលក្ខណៈបច្ចេកទេសនៃការណែនាំរបស់ក្រសួងសុខាភិបាល និងការកំណត់របស់រដ្ឋ យកទៅបូជាដោយធ្វើការតម្កល់ធ្វើបុណ្យសពតាមប្រពៃណី នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណតែម្តង ក្នុងនោះមានលោកសង្ឃបង្សុកូលឲ្យផងដែរ៕


អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



