ព័ត៌មានអន្ដរជាតិ
បារាំង ព្យួរការងារបុគ្គលិកសុខាភិបាល ៣,០០០ នាក់ មិនឲ្យប្រាក់ខែ ព្រោះអត់ចាក់វ៉ាក់សាំងកូវីដ
បុគ្គលិកសុខាភិបាលរាប់ពាន់នាក់នៅទូទាំងប្រទេសបារាំង ត្រូវបានព្យួរការងារ ដោយមិនឲ្យប្រាក់ខែ ព្រោះមិនចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ មុនថ្ងៃកំណត់ក្នុងសប្តាហ៍នេះ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំងលោក Olivier Veran បានប្រាប់វិទ្យុ RTL នៅថ្ងៃព្រហស្បតិ៍ទី ១៦ ខែកញ្ញានេះថា “ការព្យួរការងារប្រមាណ៣,០០០នាក់ ត្រូវបានជូនដំណឹងកាលពីម្សិលមិញ ដល់បុគ្គលិកដែលមិនទាន់បានចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពនិងគ្លីនិក”។

លោកបន្ថែមថា “មានគ្រូពេទ្យរាប់សិបនាក់ សុខចិត្តលាលែងពីតំណែង ជាជាងចុះឈ្មោះចាក់វ៉ាក់សាំង”។
កាលពីខែកក្កដា លោកប្រធានាធិបតី Emmanuel Macron បានផ្តល់ឱសានវាទដល់បុគ្គលិកនៅមន្ទីរពេទ្យ បុគ្គលិកនៅមណ្ឌលនិវត្តជន និងសេវាកម្មពន្លត់អគ្គិភ័យ ឲ្យចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសត្រឹមថ្ងៃទី១៥ខែកញ្ញា បើមិនដូច្នោះទេត្រូវប្រឈមនឹងការព្យួរការងារដោយ មិនផ្តល់ប្រាក់ខែ។

យ៉ាងណាក្តី គិលានុបដ្ឋាយិកាជាច្រើននាក់ មានការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង ដោយលើកឡើងពីកង្វល់អំពីសុវត្ថិភាពឬប្រសិទ្ធភាព ដែលបង្កហានិភ័យធ្វើឲ្យយុទ្ធនាការចាក់ថ្នាំបង្ការរោគរបស់ប្រទេសបារាំង អាចជាប់គាំង។
ទីភ្នាក់ងារសុខភាពសាធារណៈជាតិរបស់បារាំង បានប៉ាន់ប្រមាណកាលពីសប្តាហ៍មុនថា ប្រហែល១២ភាគរយនៃបុគ្គលិកមន្ទីរពេទ្យ និងប្រហែល៦ភាគរយនៃវេជ្ជបណ្ឌិតនៅក្នុងវិស័យឯកជន មិនទាន់បានចាក់វ៉ាក់សាំងនៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ជប៉ុន រកឃើញសារធាតុកខ្វក់ក្នុងដបវ៉ាក់សាំងមួយប្រភេទទៀត លើកនេះមិនមែន Moderna ដូចមុនឡើយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ