ព័ត៌មានអន្ដរជាតិ
ចិន ថ្កោលទោសកិច្ចព្រមព្រៀង នាវាមុជទឹកនុយក្លេអ៊ែរ អូ ស្ត្រាលី-អាមេរិក
សម្ព័ន្ធភាពថ្មីរបស់សហរដ្ឋអាមេរិក ជាមួយអូស្ត្រាលីនិងអង់គ្លេស ដែលក្នុងនោះរដ្ឋាភិបាលក្រុងកង់បេរ៉ា នឹងទទួលបានបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរ ត្រូវបានទីក្រុងប៉េកាំង ថ្កោលទោសថាជាការគំរាមកំហែង គ្មានទំនួលខុសត្រូវទាល់តែសោះ ចំពោះស្ថិរភាពក្នុងតំបន់។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ទី១៦ខែកញ្ញាថា កិច្ចព្រមព្រៀងនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងបង្កើនការប្រកួតប្រជែងអាវុធ។
ទោះសម្ព័ន្ធមិត្តលោកខាងលិច មិនបាននិយាយចំឈ្មោះចិន នៅពេលបង្ហាញពីកិច្ចព្រមព្រៀងនាវាមុជទឹកនេះក៏ដោយ ប៉ុន្តែចេតនារបស់ពួកគេគឺច្បាស់ណាស់ សំដៅទៅលើប្រទេសចិន។
សេចក្តីប្រកាសនេះបានកើតឡើង ខណៈអូស្ត្រាលី បង្កើនការចំណាយលើវិស័យការពារជាតិ ជាមួយការប្រយ័ត្នប្រយែងចំពោះការកើនឡើងនៃឥទ្ធិពលរបស់ចិន។
សម្ព័ន្ធភាពនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងទប់ទល់នឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងយោធារបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក Zhao និយាយថា “ការនាំចេញបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរដ៏រសើប ដោយសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសទៅឲ្យ អូស្ត្រាលី បានបង្ហាញជាថ្មីម្តងទៀតថា ពួកគេប្រើប្រាស់ការនាំចេញនុយក្លេអ៊ែរ ជាឧបករណ៍នៃល្បែងភូមិសាស្ត្រនយោបាយ និងប្រកាន់យកស្តង់ដារទ្វេដងដែលគ្មានការទទួលខុសត្រូវ”។
លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះបាននាំឲ្យបណ្តាប្រទេសក្នុងតំបន់ ចោទសួរអំពីភាពស្មោះត្រង់របស់អូស្ត្រាលី ក្នុងការគោរពតាមការប្តេជ្ញាចិត្ត មិនរីកសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ៣ប្រទេសធំៗ បង្កើតកិច្ចព្រមព្រៀងការពារជាតិជាប្រវត្តិសាស្រ្ត ដើម្បីទប់ទល់ជាមួយ ចិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


