Connect with us

ព័ត៌មានអន្ដរជាតិ

៣ប្រទេសធំៗ បង្កើតកិច្ចព្រមព្រៀងការពារជាតិជាប្រវត្តិសាស្រ្ត ដើម្បីទប់ទល់ជាមួយ ចិន

បានផុស

នៅ

ចក្រភពអង់គ្លេស សហរដ្ឋអាមេរិកនិងអូស្រ្តាលី បានប្រកាសពីកិច្ចព្រមព្រៀងការពារជាតិជាប្រវត្តិសាស្រ្តមួយ ដើម្បីបង្កើនការការពាររបស់ពួកគេ និងចែករំលែកអាថ៌កំបាំងនាវាមុជទឹកនុយក្លេអ៊ែរ។

គំនិតផ្តួចផ្តើម ដែលផ្តោតលើការជួយដល់កងនាវាចរអូស្ត្រាលីមួយនេះ បានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន ABC របស់អូស្រ្តាលីបានចុះផ្សាយថា ប្រទេសនេះនឹងប្រើបច្ចេកវិទ្យាអាមេរិក និងអង់គ្លេសដើម្បីជំនួសនាវាមុជទឹកថ្នាក់ Collins ដែលមានស្រាប់របស់ខ្លួន ជាមួយប្រភេទសមស្របជាងនេះចំពេលបរិយាកាសយុទ្ធសាស្ត្រកាន់តែយ៉ាប់យ៉ឺន។

ABC ផ្សាយថា កិច្ចព្រមព្រៀងសន្តិសុខ៣ប្រទេសថ្មីមួយនេះ នឹងត្រូវបានគេស្គាល់ថាជា AUKUS ហើយទំនងជា ចិនមើលឃើញថា ជាការប៉ុនប៉ងទប់ទល់នឹងឥទ្ធិពលក្នុងតំបន់របស់ខ្លួនជាពិសេសនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

នៅតាមរដ្ឋនានា មានសេចក្តីរាយការណ៍ថា លោក Biden គ្រោងនឹងប្រកាសផែនការមួយនៅថ្ងៃពុធនេះ (ថ្ងៃព្រហស្បតិ៍នៅកម្ពុជា) ដើម្បីចែករំលែកបច្ចេកវិទ្យាជឿនលឿន នៅក្នុងក្រុមការងារជាមួយអង់គ្លេសនិងអូស្ត្រាលី ដែលជាផ្នែកមួយនៃវិធានការប្រឆាំងចិន។

ប្រភពមួយនិយាយថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀង សហរដ្ឋអាមេរិកនិងអង់គ្លេសនឹងចែករំលែកចំណេះដឹងរបស់ពួកគេ អំពីវិធីថែរក្សាហេដ្ឋារចនាសម្ព័ន្ធការពារនុយក្លេអ៊ែរ។

ក្នុងឆ្នាំ២០១៦ អូស្រ្តាលីបានជ្រើសរើសក្រុមហ៊ុនផលិតនាវារបស់បារាំងឈ្មោះ Naval Group ដើម្បីសាងសង់កងនាវាមុជទឹកថ្មីដែលមានតម្លៃ ៤០ ពាន់លានដុល្លារ ឲ្យជំនួសនាវាមុជទឹក Collins មានអាយុកាលជាងពីរទសវត្សរ៍របស់ខ្លួន។

វាគឺជាកិច្ចព្រមព្រៀងការពារជាតិដែលរកកម្រៃបានច្រើនបំផុតមួយនៅលើពិភពលោក ប៉ុន្តែត្រូវបានរារាំងដោយបញ្ហានិងការពន្យារពេល ដោយសារតែតម្រូវការរបស់រដ្ឋាភិបាលក្រុងកង់បេរ៉ា ដែលទាមទារឲ្យការផលិតនិងគ្រឿងបន្លាស់ភាគច្រើន គួរតែប្រើប្រភពក្នុងស្រុក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ មិនឲ្យចាញ់គ្នាឡើយ កូរ៉េខាងត្បូង បញ្ចេញសមត្ថភាពបាញ់មីស៊ីលផ្លោងចេញពីនាវាមុជទឹក ឌឺ កូរ៉េខាងជើង វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម