Connect with us

ព័ត៌មានអន្ដរជាតិ

​នាវា​មុជ​ទឹក​​តៃវ៉ាន់តម្លៃ​១.៥៨ប៊ីលាន​ដុល្លា បញ្ចប់ការ​ធ្វើតេស្តសាកល្បង​​​

បានផុស

នៅ

តៃវ៉ាន់​បាន​បញ្ចប់​ការ​សាក​ល្បងដំណើរការ​នាវា​មុជ​ទឹកផលិត​ក្នុងស្រុក​ដំបូង​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ចំពេល​មាន​ភាព​តាន​តឹង​​នៅច្រក​សមុទ្រ​តៃវ៉ាន់​​។ គម្រោង​នាវាមុជ​ទឹក​តៃវ៉ាន់ ដែលបំពាក់​គ្រឿងបន្លាស់​​​ពីបស្ចឹមប្រទេស​​​នេះ​​ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​​គោល​បំណង​ពង្រឹង​​សមត្ថភាព​យោធា​របស់ខ្លួន​។

នាវាមុជទឹកតៃវ៉ាន់។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កោះ​តៃវ៉ាន់ ដែល​ចិន​តែង​អះ​អាង​ថា​ជាទឹក​ដី​របស់ខ្លួន បានអនុវត្តនូវ​​​កម្ម​​វិធី​​នាវា​​មុជទឹកខ្នាត​តូច​​ ដែល​​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​ធ្វើ​ទំនើប​កម្ម​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​។ ខណៈ​​ទី​ក្រុង​ប៉េ​កាំង​ ធ្វើ​សម​យុទ្ធ​យោធា​ស្ទើរ​តែ​រាល់​ថ្ងៃ​ ក្នុង​ការ​ទាមទារ​អធិបតេយ្យ​ភាព​របស់​ខ្លួន​។​

កម្ម​វិធី​នាវា​មុជ​ទឹក​​នេះ ជា​របក​គំ​ហើញ​ថ្មី​សម្រាប់​តៃ​វ៉ាន់ មាន​អ្នក​ជំនាញនិង​បច្ចេក​វិទ្យាមក​ពី​ប្រទេស​មួយ​ចំនួន​ រួម​ទាំង​សហរដ្ឋ​អាមេរិក និង​ចក្រភពអង់គ្លេស​។

ក្រុមហ៊ុន CSBC Corp របស់​តៃវ៉ាន់បើក​ទំព័រ​ថ្មី ​​ឈាន​មុខ​គេ​ ក្នុង​ការ​សាង​សង់​​អ្វី​ដែល​បាន​គ្រោង​ទុក មាន​នាវាមុជ​ទឹក​​ចំនួន​៨​​ ពិសេស​ក្រុម​ហ៊ុន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា កប៉ាល់​ទី​មួយ​ដែល​មានឈ្មោះ​ថា Narwhal បាន​បញ្ចប់​ការ​សាក​ល្បង​ក្រោម​ទឹក​ជា​លើក​ដំបូង​នៅ​សមុទ្រ។

ក្រុម​ហ៊ុននិយាយ​ថា៖​ «នាវា​មុជ​ទឹក​នេះ​គឺ​ជា​សមត្ថភាព​យុទ្ធសាស្ត្រ​ដ៏​សំខាន់ ក្នុង​ការ​​​រារាំង​​ឥទ្ធិពល​ចិន​តាម​​ផ្លូវ​ទឹក​​។ វាបាន​សាកល្បង​នៅ​ឯ​កំពង់​ផែ​ Kaohsiung ភាគ​ខាង​ត្បូង​តៃវ៉ាន់»។

តៃវ៉ាន់​បានបន្ត​ទៀត​ថា​ ខ្លួនសង្ឃឹម​ថា​នឹង​អាច​ដាក់​ពង្រាយ​យ៉ាង​ហោច​ណាស់​នាវា​មុជ​ទឹក​ដែល​បង្កើត​ក្នុងស្រុក ​បែប​នេះ​ចំនួន​ពីរ​ នៅ​ឆ្នាំ​២០២៧ ជា​ពិសេស​អាច​បំពាក់​នូវ​មី​ស៊ីល​នៅ​ជំនាន់​ក្រោយៗ​ទៀត​។

គួរ​បញ្ជាក់​ថា នាវា​មុជ​ទឹក​ទី​មួយនេះ​​មានតម្លៃ ១.៥៨ប៊ីលាន​ដុល្លា នឹង​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រយុទ្ធ​ដោយ​ក្រុមហ៊ុន Lockheed Martin Corp ​ផលិត​ដោយ​សហរដ្ឋអាមេរិក​ទម្ងន់ធ្ងន់ ម៉ាក Mark-៤៨ ៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម