ព័ត៌មានជាតិ
កម្លាំងមន្ទីរទេសចរណ៍ ចុះពិនិត្យតាមហាងនានា ឃើញលក់ស្រាព្រោងព្រាត ថែមទាំងបើកខារ៉ាអូខេ ទៀតផង
ភោជនីយដ្ឋាន និងអាហារដ្ឋានជាច្រើនកន្លែង ក្នុងក្រុងបាត់ដំបង កំពុងល្មើសនឹងវិធានការរបស់ក្រសួងសុខាភិបាល ពិសេសគឺល្មើសនឹងសារាចរណែនាំរបស់រដ្ឋបាលខេត្តផងដែរ ដែលមិនទាន់បានប្រកាសជាផ្លូវការក្នុងការអនុញ្ញាតអោយលក់គ្រឿងស្រវឹងឡើងវិញនៅឡើយ។
កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងមន្ទីរទេសចរណ៍ខេត្ត ដែលដឹកនាំដោយលោកប្រធានមន្ទីរ អ៊ុច អ៊ុំភីនីហ្សារ៉ា និងបានសហការជាមួយកម្លាំងការិយាល័យនគរបាលទេសចរណ៍ ដែលដឹកនាំដោយលោក ស្នងការរង ហេង ចន្ថា បានចុះពីនិត្យសកម្មភាពលក់ដូររបស់ ភោជនីយដ្ឋាន ក៏ដូចជាអាហារដ្ឋានមួយចំនួន ក្នុងក្រុងបាត់ដំបង នៅក្នុងដំណាក់កាលនៃការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នកំពុងឆ្លងក្នុងសហគមន៍ ដោយមិនទាន់មានការថយចុះនៅឡើយ។
ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បាននិងកំពុងប្រឹងប្រែងប្រយុទ្ធ ប្រឆាំងទៅនឹងមេរោគកូវីដ-១៩ ដែលបានឆ្លងចូលសហគមន៍ គឺបានចេញសារាចរណែនាំ ដោយមិនទាន់អនុញ្ញាតឲ្យមានការលក់គ្រឿងស្រវឹង ក៏ដូចជាការសេពគ្រឿងស្រវឹង ពិសេសគឺការអនុវត្តអោយបាននូវវិធានការ ៣កុំ និង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ទើបមួយរយៈចុងក្រោយនេះ រដ្ឋបាលខេត្តបាត់ដំបង ក៏ធ្លាប់បានផ្សព្វផ្សាយនូវសារាចរណែនាំដល់ប្រជាពលរដ្ឋក្ នុងខេត្តទាំងមូលផងដែរ ឲ្យបញ្ចប់ការលក់ និងសេពគ្រឿងស្រវឹង។
ដោយអនុវត្តតាមបទបញ្ជាឯកឧត្តម អភិបាល នៃគណអភិបាលខេត្ត ទើបកម្លាំងមន្ទីរជំនាញបានចុះពិនិត្យជាក់ស្តែង ទៅលើភោជនីយដ្ឋាន និងអាហារដ្ឋាន ប្រមាណជាង ១០ ទីតាំង ក្នុងក្រុងបាត់ដំបង គឺសង្កេតឃើញថា មានការបើកលក់គ្រឿងស្រវឹង និងសេពគ្រឿងស្រវឹងស្ទើរគ្រប់ទីតាំង ដែលសុទ្ធសឹងជាការល្មើសនឹងវិធានសុខាភិបាលរួចទៅហើយ មិនត្រឹមតែប៉ុណ្ណោះទេ នៅក្នុងចំណោមទីតាំងទាំងនោះ គឺមានភោជនីយដ្ឋាន២កន្លែង ដែលបានលួចបើកខារ៉ាអូខេ យ៉ាងគឃ្លើន គ្មានខ្លាចការឆ្លងនូវជំងឺដ៏កាចសាហាវនេះឡើយ ថែមទាំងបានបំពាននូវបម្រាមរបស់រដ្ឋបាលខេត្តថែមទៀត គឺភោជនីយដ្ឋាន វីន វីន និងភោជនីយដ្ឋាន ហង្ស៩៩៩៩។
ទន្ទឹមនឹងការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្តរង សឿម ប៊ុនរិទ្ធ ដែលធ្លាប់បានបញ្ជាក់ថា លោកនឹងដាក់ផែនការយ៉ាងតឹងរឹងបំផុតទៅលើទីតាំងណា ដែលបើកលក់គ្រឿងស្រវឹង និងមានការប្រមូលផ្តុំគ្នាសេពគ្រឿងស្រវឹង គឺលោកប្រធានមន្ទីរទេសចរណ៍ អ៊ុច អ៊ុំភីនីហ្សារ៉ា នឹងរៀបចំឯកសារដើម្បីរាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត ជ្រាប ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ តាមវិធានសុខាភិបាល៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព








