ព័ត៌មានអន្ដរជាតិ
ប្រេស៊ីលកែរបៀបរាប់ថ្មី ប្រកាសអ្នកឆ្លងកូវីដជាង១៥ម៉ឺននាក់ក្នុងមួយថ្ងៃ
យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ប្រទេសប្រេស៊ីលមានករណីស្លាប់ដោយកូវីដ៩៣៥នាក់ និងឆ្លង ១៥០១០៦នាក់កាលពីថ្ងៃសៅរ៍កន្លងទៅ។
វាជាចំនួនដ៏ច្រើនខុសពីធម្មតា ប៉ុន្តែបើមន្ត្រីបានឲ្យដឹងថា តួលេខនេះដោយសារតែការកែប្រែរបៀបរាប់ថ្មី។
ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយថា ករណីឆ្លងកូវីដប្រហែលជា៩២៦១៤នាក់បានកើតមាននៅទីក្រុង Rio de Janeiro ក្នុងប៉ុន្មានខែចុងថ្មីនេះ ប៉ុន្តែទើបតែត្រូវបានគណនាបញ្ចូលជាផ្លូវការក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

មន្ទីរសុខាភិបាលក្រុង Rio បានចាត់ទុកចំនួនឆ្លងទាំងនេះត្រូវបានចុះបញ្ជីតាមការស្នើសុំថ្មីពីក្រសួងសុខាភិបាល ប៉ុន្តែសេចក្តីលំអិតយ៉ាងណានោះមិនបញ្ជាក់ឡើយ។
មន្ទីរសុខាភិបាលក្រុងបានបញ្ជាក់ថា មិនមានករណីឆ្លងដែលបានកើតក្នុងរយៈពេល២៤ម៉ោងចុងក្រោយទេ ប៉ុន្តែជាករណីឆ្លងដែលមិនត្រូវបានបង្ហាញកាលពីមុន មុនពេលការកែប្រែនៅក្នុងប្រព័ន្ធគណនា។
បើយោងតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា យ៉ាងហោចណាស់រដ្ឋពីរគឺ Paraiba និង Sao Paulo មានករណីឆ្លងកើនឡើងខុសពីធម្មតាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដោយសារតែការកែប្រែរបៀបរាប់។
រហូតដល់ពេលនេះ ប្រទេសប្រេស៊ីលមានករណីឆ្លងកូវីដ-១៩សរុបចំនួន ២១.២លាននាក់ និងករណីស្លាប់ ៥៩០៥០៨នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


