ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងព្រមាន កិច្ចព្រមព្រៀង Aukus នឹងបង្កឲ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ
ប្រទេសកូរ៉េខាងជើង បានថ្កោលទោសកិច្ចព្រមព្រៀងសន្តិសុខថ្មី រវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលី ដោយនិយាយថា វាអាចបង្កឲ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ។
មន្រ្តីក្រសួងការបរទេសម្នាក់បាននិយាយថា កិច្ចព្រមព្រៀង Aukus នឹងធ្វើឲ្យខូចតុល្យភាពយុទ្ធសាស្ត្រ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ផ្តល់ឲ្យអូស្ត្រាលីនូវបច្ចេកវិទ្យា ដើម្បីសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
វាត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងឥទ្ធិពលរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូងដែលមានការប្រកួតប្រជែងខ្ពស់។
កិច្ចព្រមព្រៀង Aukus ត្រូវបានប្រកាសកាលពីសប្តាហ៍មុន ហើយនឹងគ្របដណ្តប់លើកាំជ្រួចមីស៊ីលផ្លោង បច្ចេកវិទ្យា AI និងបច្ចេកវិទ្យាផ្សេងទៀត។
មន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង និយាយថា “ទាំងនេះ គឺជាទង្វើគ្មានការពិចារណានិងគ្រោះថ្នាក់បំផុត ដែលនឹងធ្វើឲ្យខូចតុល្យភាពយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបង្កឲ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ”។

កាលពីសប្តាហ៍មុន ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តអាវុធធំៗចំនួនពីរ គឺមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយនិងមីស៊ីលបាលីស្ទិក។
ស្របពេលជាមួយគ្នានោះ ប្រទេសចិន ក៏បានរិះគន់កិច្ចព្រមព្រៀងនេះផងដែរ ដោយអ្នកនាំពាក្យក្រសួងការបរទេសក្រុងប៉េកាំង លោក Zhao Lijian បាននិយាយថា សម្ព័ន្ធភាពនេះ គឺជាការប្រថុយប្រថានបំផ្លាញសន្តិភាពក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ និងបង្កើនការប្រកួតប្រជែងសព្វាវុធ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ហេតុអ្វីកិច្ចព្រមព្រៀង AUKUS ក្លាយជាដំណឹងល្អសម្រាប់ ឥណ្ឌា ទៅវិញ?
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


