ព័ត៌មានជាតិ
អាជ្ញាធរឱ្យរុះរើសំយ៉ាបសំណង់អាគារកំពុងសាងសង់ស្ថិតនៅខាងកើតអគ្គិសនីកម្ពុជា
ការដ្ឋានសំណង់អាគារមួយកន្លែងដែលសង់សំយាប់លយប៉ះពាល់មកចិញ្ចើមផ្លូវ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចុះណែនាំដោយទុកក្នុងរយៈពេល៧ថ្ងៃដើម្បីរុះរើចេញ។

យោងប្រសាសន៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក ប៊ុន សុភ័ក្រ្ត និង លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះផ្អាកទីតាំងការដ្ឋានសំណង់សណ្ឋាគារ ស្ថិតនៅផ្លូវលេខ១៣ ភូមិ៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពេលចុះដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញថា ទី១. ការដ្ឋានមានច្បាប់ពីក្រសួងរៀបចំដែនដី ទី២. ការដ្ឋានបានសង់សំយាបលយលើចិញ្ចើមផ្លូវសាធារណៈមាន ទំហំ ២,៨០ ម៉ែត្រ ជុំវិញ និងផ្នែកខាងលិចអាគារមាន ទំហំ ៥,៥០ ម៉ែត្រ។

ជាមួយគ្នានោះដែរ ក្រុមការងារបានណែនាំ ទី១. ការដ្ឋានត្រូវផ្អាកផ្នែកសំយាប និងរុះរើសំយាបនេះចេញ ដោយទុករយៈពេល០៧ថ្ងៃ គិចចាប់ពី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។ ទី២. រដ្ឋបាលខណ្ឌដូនពេញ នឹងបញ្ចូនមន្រ្តីការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌដូនពេញ ចុះមកធ្វើអធិការកិច្ចសំណង់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។
បន្ទាប់ពីបានអានកំណត់ហេតុជូនតំណាងការដ្ឋានស្តាប់ចប់សព្វគ្រប់រួច អ្នកតំណាងការដ្ឋានសុខចិត្តផ្តិតមេដៃស្តាំទុកជាភស្តុតាង៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


