វប្បធម៌ ជំនឿ
រដូវបុណ្យទាន កុំរវល់ខ្វាយខ្វល់ជាមួយរឿងឥតបានការ រហូតភ្លេចព្រះកន្លោងចាំនៅឯផ្ទះ
«ធ្វើបុណ្យ ទាន់ខែភ្លឺ» ជាប្រយោគមួយដែលអ្នកណាៗក៏បានដឹង បានឭ ។ បុណ្យនេះជាបុណ្យដ៏ប្រពៃមួយ ដែលកូនចៅខ្មែរមិនអាចមើលរំលងបានឡើយ។ សូម្បីខាងពុទ្ធសាសនា ក៏បានរំលឹកទូន្មានថា ធ្វើបុណ្យ ៧ វត្ត មិនស្មើធ្វើបុណ្យជាមួយព្រះកន្លោង។

ការធ្វើបុណ្យសាងកុសលនៅតាមវត្តអារាម ជាមួយព្រះសង្ឃ តាជី យាយជី ឬដាក់ទានដល់អ្នកខ្សត់ខ្សោយជាងខ្លួន អាចឲ្យយើងអាចបាត់សៅហ្មង លុបលាងកម្មពៀរបានខ្លះដែរ។ យ៉ាងណាមិញ មុនធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ គង់តាមវត្តអារាម សូមឲ្យនឹកដល់មនុស្ស ២ នាក់ ដែលអ្នកបានឃើញមុខមុនគេ ស្របពេលយើងបានបង្ហាញវត្តមានលើផែនដីមួយនេះ។
បុគ្គលខ្លះ ខំចំណាយលុយគ្រប់យ៉ាង ធ្វើបុណ្យឧទិសដល់អ្នកដែលបានចែកឋាន រហូតភ្លេចឪពុកម្ដាយ លោកតាលោកយាយ ដែលកំពុងមានជីវិតនៅលើផែនដីនេះ។ ខ្លះក៏រវល់រត់តាមផ្គាប់ចិត្តគេ ដើម្បីគេមកស្រលាញ់ពេញចិត្តខ្លួន។ ខ្លះក៏ទៅបំពេញចិត្តគេ យកបុណ្យសាងលាភមកដល់ខ្លួនក៏មាន។ ខណៈឪពុកម្ដាយមួយចំនួន មិនមានម្ហូបអាហារ និងនំចំណីឆ្ងាញ់ៗ សម្រាប់បរិភោគ ដោយសារកូនៗ បានយកនំចំណីនិងអាហារឆ្ងាញ់ៗទាំងនោះ ទៅប្រគេនព្រះសង្ឃ និងដាក់សែននៅមុខផ្នូរឬចេតិយរបស់អ្នកស្លាប់។

ការធ្វើបុណ្យជាមួយព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ និងអ្នកខ្សត់ខ្សោយជាងខ្លួន គឺជារឿងត្រឹមត្រូវ។ ប៉ុន្តែត្រូវធ្វើបុណ្យដោយបញ្ហាស្មារតីភ្លឺស្វាង មិនមែនចេះតែតាមគ្នាឡើយ។ ការធ្វើបុណ្យនៅខាងក្រៅ ដោយភ្លេចឪពុកម្ដាយរបស់ខ្លួននៅក្នុងផ្ទះបែបនេះ គឺមិនមានឈ្មោះថា ជាការធ្វើបុណ្យ ដែលប្រកបដោយបញ្ញាឡើយ។ ការក្រាបសំពះ និងការសងគុណឪពុកម្ដាយ គឺជាអំពើដែលនាំឲ្យកើតបុណ្យកុសលយ៉ាងច្រើនក្រៃលែង ដែលកូនប្រុសស្រីមិនត្រូវមើលរំលង។

ឪពុកម្ដាយ គឺជាព្រះរស់នៅក្នុងផ្ទះ ដែលមានគុណធំជាងសមុទ្ររាប់រយយោជន៍ចំពោះកូនប្រុសស្រី ដោយមិនអាចគណនាបាន ។ ហេតុដូច្នេះហើយ កូនប្រុសស្រីគ្រប់រូប ត្រូវតែមានកតញ្ញុតាធម៌ក្នុងខ្លួន ហើយតបស្នងសងគុណលោកទាំងពីរវិញ ដោយមិនត្រូវព្រងើយកន្តើយជាដាច់ខាត។ បើចង់សងគុណ ឬចង់ជូនបាយទឹក និងនំចំណី យើងត្រូវតែធ្វើឲ្យហើយ ទាន់ឪពុកម្ដាយនៅមានជីវិត អាចបរិភោគរបស់ទាំងនោះបាន ដែលត្រូវនឹងសុភាសិតខ្មែរ បានពោលថា «ធ្វើបុណ្យ ទាន់ខែភ្លឺ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីគេចាត់ទុកបិណ្ឌ ១ និងភ្ជុំធំ ជាថ្ងៃសំខាន់មិនអាចអាក់ខានបាន?
ចុចអាន៖តាមជំនឿដូនតាខ្មែរ ការពូនភ្នំខ្សាច់ ពិតជាអាចផ្ដាច់កម្មពៀរចាស់ៗពីអតីតជាតិបានពិតមែន
ចុចអាន៖ខណៈ កម្ពុជា កំពុងប្រារព្ធបុណ្យភ្ជុំបិណ្ឌ ប្រទេសអាស៊ីណាខ្លះមានពិធីនេះស្រដៀងខ្មែរដែរ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ