KPT+
អំណោយសាមញ្ញៗ តែពិសេស ត្រៀមជូនអ្នកមានគុណ ក្នុងឱកាសចូលឆ្នាំសកល
យុវវ័យសម័យនេះ និយមទិញអំណោយជូនគ្នាជាវត្ថុអនុស្សាវរីយ៍ សៀវភៅ សម្លៀកបំពាក់ អលង្ការ ឬគ្រឿងតុបតែងមុខជាដើម ក្នុងឱកាសពិសេសនានា។ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ខាងមុខនេះដែរ ជឿថា ប្រិយមិត្តយើងមួយចំនួនប្រាកដជាមានបំណងទិញអំណោយជូនមនុស្សពិសេសរបស់ខ្លួនមិនខាន។

សម្រាប់ក្មេងៗ អំណោយមិនពិបាករក ឬគិតស្មុគច្រើនទេ។ ផ្ទុយទៅវិញ បើចង់ជូនអំណោយចាស់ៗ ឬឪពុកម្ដាយ អាចនឹងមិនដឹងថា ទិញអ្វីឱ្យសក្តិសម្រាប់ពួកគាត់ ព្រោះយើងមិនចេះតែទិញវត្ថុអនុស្សាវរីយ៍ជូនពួកគាត់ ដូចយុវវ័យទេ។ តោះ! កុំបាកគិតទៀត! មកមើលអំណោយសាមញ្ញៗទាំង ៣ខាងក្រោមនេះ វាអាចនឹងធ្វើឱ្យអ្នកមានគុណរបស់អ្នកសប្បាយចិត្ត បើបានជូនគាត់ក្នុងឱកាសចូលឆ្នាំសកលខាងមុខ។
១. សម្លៀកបំពាក់ថ្មី

ឪពុកម្ដាយអ្នក អាចនឹងមិនខ្វះសម្លៀកបំពាក់ប្រើប្រាស់នោះទេ ព្រោះវាជាតម្រូវការប្រចាំថ្ងៃ។ ប៉ុន្តែក្នុងឱកាសពិសេស បើបានទិញសម្លៀកបំពាក់ថ្មីមួយកំប្លេទុកជាអំណយជូនពួកគាត់ ទោះគាត់មិនខ្លះស្លៀកពាក់ក៏ដោយ ក៏គាត់សប្បាយចិត្ត ញញឹមបិទមាត់មិនជិតដែរ។
២. អាហារបំប៉នសុខភាព

មនុស្សចាស់ សុខភាពរបស់គាត់ប្រាកដជាមិនមាំទាំដូចក្មេងឡើយ។ ដូច្នេះជ្រើសរើសអាហារបំប៉នសុខភាពដូចជា កាហ្វេសុខភាព ទឹកត្រចៀកកាំ និងថ្នាំប៉ូវសុខភាពផ្សេងទៀត មិនត្រឹមតែធ្វើឱ្យពួកគាត់សប្បាយចិត្តនោះទេ ថែមទាំងជំនួយសុខភាពពួកគាត់ឱ្យល្អទៀតផង។ ចាំអីទៀត! រកមើលទិញមួយកន្រ្តកទៅ!
៣. នំ-ផ្លែឈើ

នំផ្អែម នំខ្មែរ នំបុ័ងសម្រាប់មនុស្សចាស់ និងផ្លែឈើ។ល។ ត្បិតតែសាមញ្ញ តែជាអំណោយដ៏ល្អមួយសម្រាប់កូនៗ ទិញជូនឪពុកម្ដាយទុកជាការដឹងគុណ និងបង្ហាញផងដែរថា អ្នកមិនបានភ្លេច ឬទុកពួកគាត់ចោលឡើយ។
សម្រាប់អ្នក អ្នកគិតថា អំណោយទាំង ៣នេះ គួរទិញជូនអ្នកមានគុណរបស់អ្នកដែរទេ?
អត្ថបទ៖ សន្យា
ចុចអាន៖ វិធីជ្រើសរើសអំណោយដ៏ល្អសម្រាប់តារានិករទាំង១២
ចុចអាន៖ អំណោយពិសេស ល្អបំផុតដែលកូនប្រសាស្រីចង់ថ្លែងអំណរគុណដល់ម្ដាយក្មេក
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


