ព័ត៌មានជាតិ
គ្រួសារអតីតយុទ្ធជនពលី មានដីពុំមានផ្ទះ បានទទួលខ្នងផ្ទះថ្មីទី១៩៩ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងលោកទង់ គឹមតុល អភិបាលស្រុកប្រាសាទសំបូរ បានអញ្ជើញដឹកនាំសហការី និងអាជ្ញាធរដែនដី ចុះប្រគល់ផ្ទះខ្នងថ្មីមួយខ្នង ដែលជាខ្នងផ្ទះទី១៩៩ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលី ស្ថិតក្នុងនៅភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំបានឲ្យដឹងថា គ្រួសារអតីតយុទ្ធជនពលីឈ្មោះ សុខ សូរ អាយុ៦៤ឆ្នាំ មាន កូននៅបន្ទុកចំនួន៣នាក់ រស់នៅក្នុងខ្ទមតូចចង្អៀត ដោយគាត់គ្មានលទ្ធភាពក្នុងការសាងសង់ផ្ទះបានសមរម្យ នៅលើដីខ្លួនឯង ដោយសារមានជីវភាពលំបាកខ្វះខាត ទើបក្រុមការងារ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សុំការសម្រេចសង់ផ្ទះថ្មី ខ្នង ទី១៩៩ ពីសម្តេចតេជោ ហ៊ុន សែន មានទំហំ ៦មx៤ម សាងសង់ពី ឈើខ្ពស់ផុតពីដី រនាបនិងជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរ ពីសុខទុក្ខនិងជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង ដោយអតីតយុទ្ធជនយើងបានរួមចំណែក ធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាព ពេញលេញដូចសព្វថ្ងៃនេះ។


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការឆ្លងរីក រាលដាលមេរោគកូវីដ១៩ ពិសេសក្នុងរដូវបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ អាចឆ្លងនៅតាមវត្តអារាម រាជរដ្ឋាភិបាលបានសម្រេច ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌចាប់ពីបិណ្ឌទី៤នេះ ត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ សម្តេចតេជោហ៊ុនសែន រួមទាំងបាននាំយកអំណោយឯកឧត្តម ឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ឧបត្ថម្ភមានអង្ករ៥០គីឡូក្រាម មី២កេស ត្រីខកំប៉ុង១យួរ.ទឹកត្រី១យួរ.ទឹកស៊ីអ៊ីវ០១យួរ.ទឹកសុទ្ធ២យួរ និងថវិកាមួយចំនួនផងដែរ៕
អត្ថបទ៖ ប៊ុន រដ្ឋា

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ