Connect with us

ព័ត៌មានជាតិ

បើកត្រាក់ទ័រ បាញ់ថ្នាំស្មៅមិនប្រយ័ត្ន រអិលធ្លាក់ពីលើភ្នំស្លាប់

បានផុស

នៅ

យុវជនម្នាក់ បើកត្រាក់ទ័របាញ់ថ្នាំស្មៅ មិនបានប្រុងប្រយ័ត្ន រអិលធ្លាក់ពីលើភ្នំក្រឡាប់ ត្រូវត្រាក់ទ័រសង្កត់ពីលើ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធម៌។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៨ និង ៣៥នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចភ្នំត្រងោល ក្នុងក្រុមហ៊ុនជាំងលី ស្ថិតនៅក្នុងភូមិកាហល ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី។

យោងតាមរបាយការណ៍ ពីនគរបាលស្រុកអណ្តូងមាស បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ គៀត សេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរត្រាក់ទ័រ ឲ្យក្រុមហ៊ុនជាំងលី មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ។ របាយការណ៍បានបញ្ជាក់ថា មូលហេតុ ជនរងគ្រោះបើកបរត្រាក់ទ័រ ចាញ់ថ្នាំស្មៅចន្ទីនៅជើងភ្នំ គ្មានការប្រុងប្រយ័ត្ន បណ្តាលឲ្យរអិលក្រឡាប់ត្រាក់ទ័រ សង្កត់ពីលើបណ្តាលឲ្យស្លាប់ តែម្តង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានធ្វើលិខិតប្រគល់សាកសព ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ វុទ្ធ ឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម