ព័ត៌មានជាតិ
ក្រុមហ៊ុនកម្ពុជា ខេមប្រ៊ូវ ឧបត្ថម្ភភេសជ្ជៈចំនួន២ម៉ឺនកេស ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩
នាពេលថ្មីៗនេះ ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ បានប្រកាសឧបត្ថម្ភភេសជ្ជៈរបស់ខ្លួនចំនួន ២ម៉ឺនកេស បន្ថែមទៀត រួមមាន ទឹកពិសាអង្គរពូរ៉ូចំនួន ១ម៉ឺនកេស និងភេសជ្ជៈចំនួន ១ម៉ឺនកេស ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ នៅខេត្ដព្រះសីហនុ។
លោក Bruce Kidner អគ្គនាយកគ្រប់គ្រងស្ដីទីរបស់ ខេមប្រ៊ូវ បានមានប្រសាសន៍ថា «ក្នុងគ្រាដ៏លំបាកនេះ ទាមទារឲ្យមានការចូលរួមទទួលខុសត្រូវពីប្រជាជនគ្រប់រូប និងដើរតួនាទីក្នុងការទប់ស្កាត់វីរុសនេះ។ ខេមប្រ៊ូវ បន្តប្តេជ្ញាចូលរួមជាមួយសហគមន៍ តាមដែលអាចធ្វើទៅបាន។ អាទិភាពដ៏ចម្បងរបស់យើង ក្នុងកាលៈទេសៈមិនពិតប្រាកដនេះ គឺសុខសុវត្ថិភាព សុខុមាលភាពរបស់បុគ្គលិក និងសហគមន៍ដែលយើងមានប្រតិបត្តិការ។ យើងសង្ឃឹមថា ការចូលរួមរបស់ ខេមប្រ៊ូវ នឹងជួយគាំទ្រដល់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ជាពិសេសសឆ្លើយតបនឹងតម្រូវការចាំបាច់នៅមណ្ឌលព្យាបាលកូវីដ-១៩ កងកម្លាំងក្រុមគ្រូពេទ្យ និងក្រុមការងារ ដែលកំពុងបំពេញបេសកកម្ម នៅតាមគោលដៅ និងមណ្ឌលចត្តាឡីស័ក នៅខេត្តព្រះសីហនុ»។
លោកក៏ឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អភិបាលខេត្ត គណៈអភិបាលខេត្ដព្រះសីហនុ រួមទាំងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ក្រុមការងារជួរមុខ និងអាជ្ញាធរពាក់ព័ន្ធ ចំពោះការខិតខំប្រឹងប្រែង យ៉ាងយកចិត្ដទុកដាក់ ក្នុងការបង្ការនិងការពារឲ្យកម្ពុជាមានសុវត្ថិភាព។
គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុន ខេមប្រ៊ូវ បានឧបត្ថម្ភភេសជ្ជៈរបស់ខ្លួនប្រមាណជិត ៤ ម៉ឺនកេស ចាប់តាំងពីកម្ពុជា បានប្រឈមនឹងការរាតត្បាតដោយកូវីដ-១៩ ក៏ដូចជាដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅប្រទេសកម្ពុជា។
សូមជម្រាបថា ខេមប្រ៊ូវ ក៏បានថ្លែងពីការប្តេជ្ញារបស់ខ្លួនថា ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន «ខេមប្រ៊ូវអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះនិងថ្ងៃស្អែក» ខេមប្រ៊ូវនឹងនៅតែបន្ដចូលរួមជាមួយរដ្ឋាភិបាល ជាមួយសហគមន៍ និងជាមួយប្រជាជនកម្ពុជា ពីវិស័យឯកជន នៅគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសនៅក្នុងគ្រាដ៏លំបាក និងស្ថានភាពមិនប្រាកដប្រជានេះ៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



