ព័ត៌មានជាតិ
គំនូសចរាចរណ៍សម្រាប់ថ្មើរជើង ស្តុបប្រសព្វ ៩កន្លែង ត្រូវបានអ៊ុតបញ្ចប់១០០ភាគរយ
ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់បំព្រង និងដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ អាជ្ញាធររាជធានីភ្នំពេញបានអ៊ុតគំនូសចរាចរណ៍សម្រាប់ថ្មើរជើងបានចំនួន ៩កន្លែងនៅតាមបណ្តាស្តុបមួយចំនួនក្នុងរាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា តាមអនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើសកម្មភាពអ៊ុតគំនូសចរាចរណ៍សម្រាប់ថ្មើរជើងនៅតាមភ្លើងស្តុបនីមួយៗក្នុងរាជធានីភ្នំពេញ ដោយមកដល់ពេលនេះ គំនូសចរាចរណ៍ថ្មីចំនួន ៩កន្លែងត្រូវបានអ៊ុតបញ្ចប់១០០ ភាគរយហើយ។

នៅក្នុងនោះរួមមាន៖
១. គំនូសចរាចរណ៍សម្រាប់ថ្មើរជើង ស្តុបប្រសព្វមហាវិថីសម្តេច ប៉ែន នុត និងផ្លូវលេខ ៥១៦ ។
២. ស្តុបប្រសព្វមហាវិថីសម្តេច ប៉ែន នុត និងផ្លូវលេខ ៥២៨ ។
៣. ស្តុបប្រសព្វមហាវិថីសម្តេច ប៉ែន នុត និងផ្លូវលេខ ៥៦៦ ។
៤. ស្តុបប្រសព្វមហាវិថីសម្តេច ប៉ែន នុត និងផ្លូវលេខ ៦១៤ ។
៥. ស្តុបប្រសព្វតិរិវិថី ព្រះសុីសុវត្ថិ និងផ្លូវលេខ ២៤០ ។
៦. ប្រសព្វមហាវិថី សុធារស និងផ្លូវលេខ ២៤០ ។
៧. ស្តុបប្រសព្វមហាវិថី ព្រះនរោត្តម និងផ្លូវលេខ ២៤០ ។
៨. ស្តុបប្រសព្វផ្លូវលេខ ១៩ និងផ្លូវលេខ ២៤០ ។
៩. ស្តុបក្រោមស្ពានអាកាស ៥មករា៕
អត្ថបទ៖ ស្រីរ័ត្ន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C