ព័ត៌មានជាតិ
រំលោភ៤ខែមកហើយ ទើបចាប់ជនសង្ស័យបាន
ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈទៅលើជនរងគ្រោះបានសម្រេច ហើយបានរត់គេចខ្លួនបាត់៤ខែ តែត្រូវជាប់ខ្នោះសមត្ថកិច្ច។

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ ឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅវេលាម៉ោង១៩និង៤៩នាទី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិចាយ ឃុំញ៉ា ស្រុកអណ្តូងមាស។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំញ៉ាង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កន្លងទៅនៅវេលាម៉ោង១៧និង៣០នាទី ជនរងគ្រោះមានឈ្មោះ ស. យ អាយុ២៧ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ ក្រោយពីរំលោភរួចជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង។


របាយការណ៍បានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅចំណុចចម្ការរបស់ជនសង្ស័យ ស្ថិតនៅភូមិចាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។ ជនសង្ស័យឈ្មោះ ក្លាន អេម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តនិងផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ អ៊ុច សាវុទ្ធ
សូមចុចអាន៖ នគរបាល ផ្អាកផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ បណ្តោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


