ព័ត៌មានជាតិ
ត្រៀមស៊ីហ្គេម សហព័ន្ធប្រដាល់សកល ស្នើកីឡាករជម្រើសជាតិ ចេញទៅប្រកួតខាងក្រៅ
កីឡាករ កីឡាការិនីជម្រើសជាតិកីឡាប្រដាល់សកល នឹងចាប់ផ្តើមចូលជំរុំហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ រយៈពេល៣ខែ ចាប់ពីថ្ងៃទី១១ ខែតុលា រហូតដល់ចុងខែធ្នូ ឆ្នាំ ២០២១។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានបញ្ជាក់បែបនេះ ក្រោយបញ្ចប់កិច្ចកិច្ចប្រជុំមួយជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនិជម្រើសជាតិប្រដាល់សកល នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។


លោក ប៊ុយ សុភ័ណ្ឌ បន្ថែមថា ការហ្វឹកហាត់បិទខ្ទប់នេះ គឺដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងការប្រកួតអន្តរជាតិនានា។ លោកអះអាងថា ការហ្វឹកហាត់នេះ អាចបង្កើនគុណភាពកាន់តែល្អប្រសើរបាន ត្រូវមានអមជាមួយនឹងការប្រកួតដែរ។ ដូច្នេះហើយទើបសហព័ន្ធចង់ស្នើសុំទៅក្រសួងអប់រំ ដើម្បីផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីជម្រើសជាតិប្រដាល់សកល ដែលហ្វឹកហាត់បិទខ្ទប់ទាំងនោះ អាចចូលរួមប្រកួតតាមសង្វៀនស្ថា នីយនានា និងកម្មវិធីប្រកួត ដែលរៀបចំដោយសហព័ន្ធដូចធម្មតា ដើម្បីជួយពង្រឹងសមត្ថភាពពួកគាត់ឲ្យកាន់តែមានសក្តានុពល ត្រៀមប្រកួតកម្រិតអន្តរជាតិ នាពេលខាងមុខ។


ហេតុនេះ លោកនឹងស្នើសុំគោលការណ៍ទៅក្រសួងអប់រំ យុវជន និង កីឡា ដើម្បីផ្តល់អាទិភាពជូនកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួន ដែលហ្វឹកហាត់បិទខ្ទប់ ក្នុងជំរុំនៃពហុកីឡដ្ឋានជាតិមរតកតេជោបានចូលរួមកម្មវិធីប្រកួតនានា។
លោកអគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា «គោលដៅ ដែលសហព័ន្ធស្នើសុំឲ្យកីឡាករ កីឡាការិនីហ្វឹកហាត់ក្នុងអំឡុងពេលបិទខ្ទប់ បានចេញមកប្រកួតតាមសង្វៀននានា ព្រោះសហព័ន្ធយល់ឃើញថា ការហ្វឹកហាត់តែមួយមុខ មិនមាន ការប្រកួតដកស្រង់បច្ចេកទេស នឹងធ្វើឲ្យកីឡាករ កីឡាការិនីមិនមានការរីកចម្រើនខ្លាំងទេ។ ដូច្នេះ សហព័ន្ធចាំបាច់ស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យក្រុមជម្រើសជាតិអាចចេញប្រកួតបាន។ ប្រសិនបើក្រសួងអនុញ្ញាត សហ ព័ន្ធនឹងបន្តតាមដានដោយការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងដាក់ផែនការតឹងរ៉ឹងបំផុត ពោលគឺពេលប្រកួតចប់ ត្រូវចូលជំរំហ្វឹកហាត់វិញភ្លាមៗ មិនអនុញ្ញាតឲ្យចេញទៅណាក្រៅផ្សេងឡើយ ដើម្បីបង្ការពីការឆ្លងជំងឺកូវីដ-១៩»៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


