Connect with us

សុខភាព

ចេញរោគសញ្ញាទាំងនេះ អាចមកពីឆ្លងបាក់តេរី លើរាងកាយ

បានផុស

នៅ

ជំងឺ​មួយ​ចំនួន​បង្ក​ដោយ​ការ​ឆ្លង​បាក់តេរី​ទៅ​ក្នុង​រាងកាយ ប៉ុន្តែ​រោគសញ្ញា​គឺ​មាន​ភាព​ខុសគ្នា​ទៅ​តាម​កន្លែង​ដែល​ឆ្លង​បាក់តេរី​។ ហេតុនេះ​ហើយ​អត្ថបទ​នេះ​ នឹង​បង្ហាញ​ពី​រោគសញ្ញា​នៃ​ការ​ឆ្លង​បាក់តេរី​ទៅ​តាម​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ការ​ឆ្លង​បាក់តេរី​​នៅ​ក្រពះ​ពោះវៀន

ទោះបីជា​បាក់តេរី​ផ្សេង​គ្នា​តែង​បង្ក​រោគសញ្ញា​ផ្សេង​ទៀត ប៉ុន្តែ​រោគសញ្ញា​ទូទៅ​រួមមាន​ការ​ឈឺចាប់​នៅ​ពោះ ចង្អោរ ក្អួត បាត់បង់​​ចំណង់​អាហារ បន្ទោរ​បង់​ញឹក​ញាប់ រាករូស រលាក​ពោះវៀន​ធំ និង​គ្រុនក្ដៅ។

២. ការ​ឆ្លង​បាក់តេរីនៅ​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ

ការ​ឆ្លងបាក់តេរី​នៅ​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​រួមមាន​ច្រមុះ និង​តំបន់​ប្រហោងឆ្អឹង​ច្រមុះ(Sinus)។ នៅ​ពេល​តំបន់​ប្រហោង​​ឆ្អឹង​ច្រមុះ​ឆ្លង​បាក់តេរី ឬ​វីរុស​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​រលាក​តំបន់​នោះ​ និង​មាន​រោគសញ្ញា​ដូចជា​ហៀរ​សម្បោរ ស្លេស្ម​នៅ​បំពង់​ក​ច្រើន ឈឺក្បាល ឈឺចាប់​នៅ​មុខ ឈឺក ក្អក និង​ក្លិន​មាត់​មិន​ល្អ។

៣. ការ​ឆ្លង​បាក់តេរី​នៅ​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាង​ក្រោម

ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាងក្រោម​រួមមាន​បំពង់​ខ្យល់ ទងសួត និង​សួត។ ការ​ឆ្លង​បាក់តេរី​ដែល​គេ​តែង​ជួប​ប្រទះ​គឺ​ជំងឺរលាក​សួត​បង្ក​ដោយ​បាក់តេរី។ រោគសញ្ញា​នៃ​ជំងឺ​រលាក​សួត​រួមមាន​ក្អក​ដែល​អាច​ស្លេស្ម​ពណ៌លឿង បៃតង ឬ​ឈាម ដកដង្ហើម​ខ្លីៗ និង​ញាប់ៗ ឈឺចាប់​នៅ​ទ្រូង ពិបាក​ដកដង្ហើម គ្រុនក្ដៅ គ្រុន​រងា អស់កម្លាំង ចង្អោរ និង​ក្អួត។

៤. ការ​ឆ្លង​បាក់តេរីនៅ​ត្រចៀក

ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​អាច​កើត​មាន​នៅ​ត្រចៀក​ផ្នែក​ខាងក្នុង​ កណ្ដាល និង​ខាងក្រៅ។ រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​មាន​ការ​ឈឺចាប់​ និង​ណែន​ផ្នែក​ខាង​ក្នុង​នៃ​ត្រចៀក មាន​ទឹក​ចេញ​ពី​ត្រចៀក រមាស់ រលាក​នៅ​ជុំវិញ​ត្រចៀក បាត់បង់​ការ​ឭ​ខ្លះ គ្រុនក្ដៅ និង​អស់​កម្លាំង។

៥. ការ​ឆ្លង​បាក់តេរី​នៅ​បំពង់ក

ពួក​បាក់តេរី Streptococcus អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នៅ​បំពង់ក​ដែល​គេហៅថា Strep Throat និង​បង្ក​រោគសញ្ញា​ដូចជា​ឈឺក ឈឺចាប់​ពេល​លេប​អាហារ ហើម​កូនកណ្ដុរ (lymph nodes) និង​គ្រុនក្ដៅ។

៥. ការ​ឆ្លង​បាក់តេរី​នៅ​ទ្វារមាស

ការ​ឆ្លង​បាក់តេរី​នៅ​ទ្វារមាស​តែង​កើត​មាន​លើ​ស្ត្រី​អាយុ​ពី​១៥-៤៤​ឆ្នាំ។ រោគសញ្ញា​នៃ​ការ​ឆ្លង​បាក់តេរី​នៅ​ទ្វារ​មាស​រួមមាន​ធ្លាក់ស ឈឺចាប់ រមាស់ ក្រហាយ​នៅ​ផ្នែក​ខាងក្នុង​នៃ​ទ្វារមាស និង​ក្រហាយ​ពេល​នោម។

៦. ការ​ឆ្លង​បាក់តេរីនៅ​ស្បែក

ការ​ឆ្លង​មេរោគ​នៅ​ស្បែក​ភាគច្រើន​បង្ក​ដោយ​បាក់តេរី​ចូល​ទៅ​ក្នុង​រាងកាយ​តាម​រយៈ​ការ​រលាត់​ស្បែក។ ការ​ឆ្លង​មេរោគ​នៅ​ស្បែក​ដែល​គេ​តែង​ជួបប្រទះ​គឺ cellulitis និង​impetigo។ Cellulitis គឺ​ការ​ឆ្លង​មេរោគ​ស្បែក​ដែល​បាក់តេរី​ឆ្លង​ទៅ​ក្នុង​ស្រទាប់​ក្នុង​របស់​ស្បែក និង​តែង​កើត​មាន​លើ​ដៃ។ រោគសញ្ញា​រួមមាន​ហើម ឈឺចាប់ មាន​ពង​បែក របួស​ក្រ​ជា​សះស្បើយ គ្រុនក្ដៅ គ្រុន​រងា និង​ហើម​កូនកណ្ដុរ។ ចំណែក​ឯ Impetigo ជា​ការ​ឆ្លង​បាក់តេរី​នៅ​លើ​ស្បែក​ដែល​តែង​កើត​លើ​មុខ ដៃ និង​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។ Impetigo អាច​បង្ក​ឲ្យ​ការ​រមាស់ និង​ឈឺ​ដែល​បង្ក​ឲ្យ​ទឹក​ថ្លាៗ​ហៀរ​ចេញ​មក និង​មាន​រោគសញ្ញា​ផ្សេង​ទៀត​ដូចជា​ហើម​កូនកណ្តុរ គ្រុនក្ដៅ និង​អស់កម្លាំង។

៧. ការ​ឆ្លង​បាក់តេរី​ក្នុង​ឈាម

ការ​ឆ្លង​បាក់តេរី​ដែល​ធ្ងន់ធ្ងរ ឬ​មិន​បាន​ទទួល​ការ​ព្យាបាល​អាច​បង្ក​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ការ​ឆ្លើយ​តប​ខ្លាំង​ដែល​គេ​ហៅ​ថា Sepsis (ករណី​​​មាន​​បាក់តេរី​នៅ​​ក្នុង​​ឈាម) ។ នេះ​អាច​បណ្ដាល​មក​ខូចខាត​ជាលិកា សរីរាង្គ​ចុះ​ខ្សោយ និង​អាច​ស្លាប់​ទៀត។ រោគសញ្ញា​នេះ​ករណី​នេះ​មាន​គ្រុនក្ដៅ ឬ​គ្រុន​រងា ចង្វាក់​បេះដូង​កើន​ឡើង ពិបាក​ដង្ហើម មាន​ការ​ឈឺចាប់​ខ្លាំង និង​រវើរវាយ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖តិចនិកទាំង៥ ជួយថែទាំប្លោកនោម​ ឲ្យមានសុខភាពល្អ​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទី មុន

អគ្គិភ័យឆេះហាងលក់កាហ្វេ និងឆេះរាលដល់បន្ទប់ជួល និងអគារមួយខ្នងទៀតនៅសៀមរាប

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីការងារ និងប្រធានសភាពាណិជ្ជកម្មអាមេរិក ប្តេជ្ញាបង្កើនផលិតភាពការងារទាក់ទាញការវិនិយោគបន្ថែម

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រុមហ៊ុនលក់អចលនទ្រព្យ IPIN បានផ្លាស់ប្ដូរការិយាល័យទៅអគារលំដាប់ផ្កាយកណ្ដាលក្រុងភ្នំពេញ ក្រោយជោគជ័យក្នុងវិស័យនេះរយៈពេល ៣ឆ្នាំកន្លងមក

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញ​ចូលរួម​ពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារៈ​ និង​បរិក្ខារបច្ចេកទេស​ព័ត៌មានវិទ្យា របស់សាលាមធ្យមសិក្សា​សុខាភិបាលភូមិភាគបាត់ដំបង

សេដ្ឋកិច្ច៣ ម៉ោង មុន

ឥណ្ឌា​វ៉ា​ដាច់​គូ​ប្រជែង​​នៅ​អាស៊ី​ផ្សេង​ទៀត​​ ក្លាយ​ជា​មជ្ឈ​មណ្ឌល​ទិន្នន័យ​ធំ​ផុត​ បន្ទាប់​ពី​ចិន​

កីឡា២៤ ម៉ោង មុន

អបអរសាទរ! វិសាខា ឈ្នះជើងឯក WSVI ក្រោយបំបាក់ម្ចាស់ផ្ទះ Win Streak ៣-១

សន្តិសុខសង្គម៤ ម៉ោង មុន

នាយកកំពង់ចម្លងភ្នំពេញ អរិយក្សត្រ សម្រេចបញ្ឈប់អ្នកបើកបរស្រឡាងម្នាក់ក្រោយបែកធ្លាយកាយវិការយកជើងបញ្ជាចង្កូត

សន្តិសុខសង្គម១២ ម៉ោង មុន

គយចល័តតំបន់៦ នៅមិនទាន់ចេញលទ្ធផលយ៉ាងណានោះទេ ពាក់ព័ន្ធការចុះដកហូតទូរស័ព្ទជាង១ពាន់គ្រឿងនៅខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុនជប៉ុន MIRARTH Green Tech នឹងសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ នាថ្ងៃស្អែក

ជីវិតកម្សាន្ដ៥ ម៉ោង មុន

គេរិះគន់បំផ្លាញវប្បធម៌ ឯម រៀម ឆ្លើយតបថា អ្នកដៀលប្រមាថខ្លះ រកតែកងជើងអប្សរាម្ខាងដាក់តាំងផ្ទះគ្មាន

Sokha Hotels

ព័ត៌មានពេញនិយម