ព័ត៌មានជាតិ
អ្នកនាង ដេត ម៉ាលីណា នឹងបង្ហាញការពិត ព្រមទាំងភស្ដុតាង ដែលមានការចោទប្រកាន់លើអ្នកនាង
អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ បានឲ្យដឹងថា អ្នកនាងនឹងបង្ហាញការពិត ព្រមទាំងភស្ដុតាង ដែលមានការចោទប្រកាន់ថា អ្នកនាង និងមិត្តភក្ដិថា ជាសាហាយស្មន់ នឹងគ្នា។
អ្នកនាង ដេត ម៉ាលីណា នៅយប់ថ្ងៃទី១៣ ខែតុលា បានស៊ែរសំណេរ របស់បុរសម្នាក់ឈ្មោះ Samka Kit នៅលើហ្វេសប៊ុក និងបានសរសេរខ្លឹមសារបន្ថែមថា «ការពិតមាននាងខ្ញុំ និងបញ្ចេញភស្តិតាងអ្នក ដែលបានចោទនិងគំរាមខ្ញុំថា និងធ្វើអោយបងប្អូនទាំងអស់គ្នា មានការយល់ច្រលំមកលើរូបខ្ញុំមនុស្សប្រុសម្នាក់នេះ ពិតជាថោកទាបខ្លាំងណាស់ ដែលហ៊ានបំភាន់ការពិតមកលើរូបនាងខ្ញុំ និងមិត្តភក្ត័របស់ខ្ញុំថា ជាសាហាយស្មន់ និងគ្នា ទាំងដែលពួកខ្ញុំ មិនបានមានទំនាក់ទំនងអ្វីលើសពីមិត្តភក្តិទាល់តែសោះ ហើយសារពត៍មានខ្លះ ដែលចុះបង្ខូចឈ្មោះខ្ញុំទាំងអស់បើនៅ បន្តចុះពត៍មានមិនពិតខ្ញុំ និងដាក់ពាក្យបណ្តឹង មានតែមនុស្សថោកទាបទេ ដែលធ្វើទង្វើបែបនេះខ្ញុំនិងបញ្ចេញភស្តិតាង នៅថ្ងៃស្អែកមនុស្សប្រុសម្នាក់នេះ ពិតជាថោកទាបលើសការគិត តើពេលណាទើបឈប់តាមចងកម្មពារខ្ញុំបន្តទៀតផ្តាំទៅមនុស្សប្រុស ដែលថោកទាបម្នាក់»។
គួររំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី១២ ខែតុលា ដែលបង្កឡើងដោយរថយន្តទំនើប Rolls-Royce មួយគ្រឿង បានបុករនាំងពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ បើតាមភិនភាគស្លាកលេខរថយន្ត គឺម្ចាស់រថយន្តនេះ គឺអ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចនៅកន្លែងកើតហេតុ មិនបានបញ្ជាក់អត្តសញ្ញាណម្ចាស់រថយន្តនោះទេ គ្រាន់តែឲ្យដឹងថា គ្រោះថ្នាក់នេះ មិនបង្ករបួសដល់អ្នកបើកបរនោះទេ។ ក្រោយកើតហេតុប៉ុន្មានម៉ោង លោក ឌួង ឆាយ បានបង្ហោះសាររៀបរាប់ថា «អ្នកជាម្តាយកូនៗ របស់យើង ខ្ញុំសង្ឃឹមថា អ្នកនឹងមិនមានគ្រោះថ្នាក់ អ្វីកើតឡើងចុះ។ អានិតកូនៗ យើង»៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


