ព័ត៌មានជាតិ
អ្នកភូមិ ប្រទះសាកសពនៅក្រោមដើមត្នោត មានស្នាមចាក់ជាច្រើនកាំបិត
កណ្តាល៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ដែលជនមិនស្គាល់មុខ សម្លាប់ចាក់ជាច្រើនកន្លែង
រួចបានយកមកទម្លាក់ចោល ក្រោមដើមត្នោតក្នុងស្រុកមុខកំពូល ដែលសមត្ថកិច្ចដាក់ការសង្ស័យជាករណីឃាតកម្ម។
សាក្សីនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្រោមដើមត្នោត ភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ពេលអ្នកភូមិធ្វើដំណើរឆ្លងកាត់បានប្រទះឃើញសាកសពអង្គុយអោនមុខចុះ ក្នុងស្ថានភាពឈាមជាប់អាវ និងមានស្នាមចាក់ជាច្រើនកន្លែង ទើបបានរាយការណ៌ជូនសមត្ថកិច្ចប៉ុស្តិរដ្ឋបាលតែម្តង។

ក្រោយពីមានហេតុការណ៍ កម្លាំងនគរបាលខេត្តកណ្ដាល និងនគរបាលស្រុកមុខកំពូល បានចុះពិនិត្យដល់កន្លែងទើបដឹងថា ជនរងគ្រោះជាជនជាតិវៀតណាម។
ជនរងគ្រោះមានឈ្មោះ ង្វៀង ដាំងជុង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម ទីលំនៅឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបថា ករណីនេះទំនងជាចាក់សម្លាប់នៅក្នុងទឹកដីខេត្តផ្សេង ហើយយកសពមកទម្លាក់ចោលក្នុងខេត្តកណ្ដាល។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងពិនិត្យនិងធ្វើកោសល្យវិនិច្ឆ័យ ដើម្បីកសាងសំណុំរឿងស្រាវជ្រាវរកជនសង្ស័យយកមកចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ ឆៃ យ៉ា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


