ចរាចរណ៍
ខេត្តព្រះសីហនុ ត្រៀមបើកទទួលភ្ញៀវទេសចរជាតិ នៅចុងឆ្នាំ
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ នៅចុងឆ្នាំ២០២១នេះ។

វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា ( SOP) តាមបែបកន្លងថ្មី សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍មានដូចជា៖ ១. គោលការណ៍ណែនាំសម្រាប់ភ្ញៀវ ២. គោលការណ៍ណែនាំសម្រាប់បុគ្គលិក ៣. ការសម្លាប់មេរោគ ៤. ការគ្រប់គ្រងភោជនីយដ្ឋាន ៥. សេវាកម្មដឹកជញ្ជូន ៦. ការកំណត់រចនាសម្ព័ន្ធ និងការរៀបចំភោជនីយដ្ឋាន។

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) កាលពីរសៀលថ្ងៃទី១៤ ខែតុលានេះ លោក គួច ចំរើន មានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីផ្សព្វផ្សាយ ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្រង់ដារអប្បរមា (SOP) តាមបែបកន្លងថ្មី។ ដូច្នេះម្ចាស់អាជីវកម្ម ត្រូវខិតខំស្វែងយល់ពីបទបង្ហាញវិធានសុវត្ថិភាពស្តង់ដារ (SOP) ថ្វីត្បិតតែជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុមានការធូរស្រាលប្រសើរឡើងតាមរយៈវិធានការនានា ដូចជាវិធានសុខាភិបាល និងវិធានការ ៣ការពារ និង ៣កុំ និងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ល។

លោកអភិបាលខេត្តបានបន្តថា៖ “រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តអត់ចង់បិទ អត់ចង់ផ្អាកអាជីវកម្មបងប្អូននោះទេ។ ដូចនេះ បងប្អូនត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តវិធានសុវត្ថិភាព (S0P) ឱ្យបានត្រឹមត្រូវ ដើម្បីបើកទេសចរណ៍ និងសេដ្ឋកិច្ចសង្គមឡើងវិញ”។
លោកអភិបាលខេត្តបានបន្តទៀតថា៖ “យើងត្រូវរួមគ្នារស់នៅតាមបែបកន្លងថ្មី ជាមួយកូវីដ-១៩ ដើម្បីបើកទេសចរណ៍ផ្ទៃក្នុង និងទេសចរណ៍បរទេសឡើងវិញនៅពេលខាងមុខ ក៏ដូចជាបង្កើនមុខរបររបស់បងប្អូន ដូច្នេះត្រូវមានការចូលរួមពីបងប្អូនផងដែរ ទើបទទួលបានជោគជ័យ”។

លោកអភិបាលខេត្ត ក៏បានបានអំពាវនាវដល់មន្ត្រីរាជការ ម្ចាស់អាជីវកម្មទាំងអស់ ត្រូវជួយផ្សព្វផ្សាយដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ព្រោះការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ វាអាចជួយការពារអាយុជីវិតរបស់យើងទាំងអស់គ្នាពីការស្លាប់ ហើយរាល់អាជីវកម្មដែលមានការប្រមូលផ្តុំ អ្នកគ្រប់គ្រងទីតាំងនីមួយៗត្រូវត្រួតពិនិត្យបុគ្គលិករបស់ខ្លួន និងជម្រុញឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស ដើម្បីធានាការមិនឆ្លងដល់ភ្ញៀវទេសចរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


