Connect with us

ព័ត៌មានអន្ដរជាតិ

មិនទាន់អស់គ្រាប់ទេ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងគ្មានអ្នកស្គាល់ប្រភេទទៅ សមុទ្រជប៉ុន

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍នៅថ្ងៃអង្គារនេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់ប្រភេទឆ្ពោះទៅកាន់សមុទ្រជប៉ុន ជាប់ឆ្នេរសមុទ្រខាងកើតរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីរាយការណ៍នេះ ឆ្មាំសមុទ្រជប៉ុនក៏បានចេញការព្រមានដល់កប៉ាល់នៅសមុទ្រ ចំពោះការបាញ់មីស៊ីលផ្លោងដែលអាចកើតមានឡើងផងដែរ ។

ទន្ទឹមនោះ ទីភ្នាក់ងារ Yonhap ក៏បានព្រមាននាវានេសាទនៅតំបន់សមុទ្រ អំពីហានិភ័យនៃការធ្លាក់កម្ចេចកម្ទីណាមួយជាយថាហេតុ ។

ស្របពេលជាមួយគ្នានេះ ប៉ុន្មាននាទី បន្ទាប់ពីការបាញ់នោះត្រូវបានរាយការណ៍ សារព័ត៌មាន Reuters បាននិយាយដោយដកស្រង់សម្តីឆ្មាំសមុទ្រថា គ្រាប់មីស៊ីលដែលគេប្រទះឃើញនោះហាក់ដូចជាបានចុះចតនៅតំបន់សមុទ្រជប៉ុន ។

កូរ៉េខាងជើងបាននិយាយកាលពីដើមខែនេះថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលប្រឆាំងយន្តហោះជំនាន់ថ្មី ខណៈកាលពីពេលថ្មីៗ រដ្ឋឯកោរមួយនេះបានធ្វើការបាញ់សាកល្បងជាច្រើននូវប្រព័ន្ធអាវុធដែលបានអភិវឌ្ឍន៍ថ្មីនៅក្នុងតំបន់សមុទ្រជប៉ុនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ មើលវីដេអូនេះហើយទើបដឹងថា ទាហាន កូរ៉េខាងជើង មានសមត្ថភាពខ្លាំងក្លាប៉ុនណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម