ព័ត៌មានជាតិ
អាជ្ញាធរស្រុក សេសាន ឲ្យពលរដ្ឋត្រៀមលក្ខណៈចំពោះទឹកជំនន់ទន្លេស្រែពក
នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ លោក សុវណ្ណ ពិសិដ្ឋ អភិបាលស្រុកសេសាន ខេត្តស្ទឹងត្រែងបានប្រកាសឱ្យប្រជាពលរដ្ឋរស់នៅឃុំក្បាលរមាស និងឃុំតាឡាត ត្រៀមលក្ខណៈប្រុងប្រយ័ត្ន ក្នុងពេលដែលរដ្ឋបាលខេត្តរតនគិរី ប្រកាសពីករណីជំនន់ទឹកភ្លៀងជន់លិចនៅមូលដ្ឋានរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកលំផាត់ ខេត្ត រតនគិរី និងបន្តមកជនលិច ដល់មូលដ្ឋានបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងឃុំក្បាលរមាស និងឃុំតាឡាត ស្រុកសេសាន មួយចំនួនទៀត។

លោកអភិបាលស្រុកសេសានបានបញ្ជាក់ថា បន្ទាប់ពីមានទឹកជំនន់ជន់លិចភូមិមួយចំនួននៅស្រុកលំផាត់ខេត្តរតនគិរី ពេលនេះទឹកទន្លេបានបន្តជន់ ចូលដងទន្លេសេសាន និងទន្លេស្រែពក ខាងលើទំនប់វារីអគ្គិសនីសេសានក្រោមពីរ និងបន្តមកជនលិច ដល់មូលដ្ឋានបងប្អូនប្រជាពលរដ្ឋយើង នៅក្នុងឃុំក្បាលរមាសនិងនៅឃុំតាឡាតមួយចំនួនទៀត។
លោកអភិបាលស្រុកបានបន្តថា សូមបងប្អូនប្រជាពលរដ្ឋយើង ត្រូវត្រៀមមធ្យោបាយដូចជាទូក កាណូត និងមើលថែកូនចៅ កុមារតូចៗ មនុស្សវ័យចំណាស់ ចៀសវាងកុំឲ្យកើតមាននូវករណីគ្រោះថ្នាក់ដោយយថាហេតុ។

លោកបន្តថា ក្រុមគ្រួសារប្រជាពលរដ្ឋណារងផលប៉ះពាល់ ពិនិត្យមើលស្ថានភាពទឹកនេះ អាចលិចចូលដល់ក្នុងផ្ទះ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីជម្លៀសទៅរកទីទួលសុវត្ថិភាពបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ។
លោក រឿន សម្បត្តិ មេឃុំក្បាលរមាស បានបញ្ជាក់ថា លោកបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះជាពិសេសបងប្អូនដែលរស់នៅតាមជួរដងទន្លេស្រែពកទន្លេសេសានក្នុងឃុំក្បាលរមាសបានជ្រាបជាដំណឹងអស់ហើយ។

លោកបានបន្តថា កត្តាប្រឈមនេះ អាជ្ញាធរមូលដ្ឋានបានដាក់កម្លាំងប្រចាំការ មានមន្ត្រីប៉ុស្តិ៍រដ្ឋបាល ប្រជាការពារអាជ្ញាធរភូមិ នៅតាមគោលដៅដែលងាយរងគ្រោះដើម្បីពិនិត្យមើលសភាពការណ៍ជាក់ស្ដែងប្រសិនបើមានករណីប្រឈមណាមួយក្រុមការងារ និងជួសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់ផ្សេងៗដោយសារទឹកជំនន់។
សូមបញ្ជាក់ថា ស្រុក សេសាន មានឃុំក្បាលរមាស និងឃុំតាឡាត បានរងគ្រោះដោយសារជំនន់ទឹកភ្លៀងហូរធ្លាក់ពីទន្លេស្រែពកមកដោយសារព្យុះទី ៨ រងផលប៉ះពាល់និងមានភ្លៀងធ្លាក់ រយៈពេលមួយសប្តាហ៍កន្លងមក បច្ចុប្បន្នស្ថានភាពទឹកកំពុងតែបន្តឡើងនៅឡើយ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


