ព័ត៌មានអន្ដរជាតិ
ក្រុមទំនើងហៃទីទារប្រាក់១៧លានដុល្លារជាថ្នូរដោះលែងមនុស្ស១៧នាក់ដែលពួកគេចាប់កាលពីថ្ងៃសៅរ៍
ក្រុមទំនើងហៃទីដែលបានចាប់ពង្រត់មនុស្សមួយក្រុមជាអ្នកផ្សព្វផ្សាយសាសនាគ្រឹស្ថជាជនជាតិអាមេរិក និងកាណាដាបានទារប្រាក់ប្រមាណ១៧លានដុល្លារ ឬ១លានដុល្លារសម្រាប់មនុស្សម្នាក់ ប្រសិនបើចង់ឲ្យដោះលែងពួកគេ។ នេះបើយោងតាមមន្ត្រីកំពូលម្នាក់របស់ហៃទី។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហៃទី លោក Liszt Quitel បានឲ្យដឹងថា ការចរចាកំពុងដំណើរការជាមួយក្រុមទំនើងជាអ្នកចាប់ពង្រត់ដើម្បីធ្វើយ៉ាងណាឲ្យដោះលែងក្រុមផ្សព្វផ្សាយសាសានគ្រឹស្ថទាំងនោះដែលត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍កន្លងទៅនៅខាងក្រៅទីក្រុង Port-au-Prince ដោយក្រុមទំនើង 400 Mawozo។

លោករដ្ឋមន្ត្រីបានបញ្ជាក់ពីតម្លៃដោះលែងថា ៖«ពួកគេទារប្រាក់១លានដុល្លារជាថ្នូរនឹងដោះលែងមនុស្សម្នាក់»។
ក្រុមទំនើងបានចាប់ពង្រត់ក្រុមអ្នកផ្សព្វផ្សាយសាសនាគ្រឹស្ថ Christian Aid Ministries កាលពីថ្ងៃសៅរ៍ ហើយភ្លាមៗនោះ ពួកគេផ្តល់ដំណឹងពីចំនួនទឹកប្រាក់ដែលពួកគេចង់បានដើម្បីជាថ្នូរនឹងការដោះលែងមនុស្ស។ លោករដ្ឋមន្ត្រីថា ក្រុម FBI អាមេរិក និងប៉ូលិសហៃទីបានកំពុងផ្តល់ដំបូន្មានដល់ក្រុមនេះក្នុងការចរចា។
លោកបានឲ្យដឹងថា មានការហៅទូរសព្ទជាច្រើនរវាងក្រុមចាប់ពង្រត់ និងក្រុមបេសកកម្មសាសនាបានធ្វើឡើងចាប់តាំងពីការបាត់ខ្លួនរបស់ពួកគេ។
ក្រុមសាសនា Christian Aid Ministries ដែលមានមូលដ្ឋានស្ថិតនៅទីក្រុង Ohio បានអំពាវនាវឲ្យអ្នកអធិដ្ឋានសម្រាប់អាជ្ញាធរស៊ីវិលហៃទី និងអាមេរិកដែលកំពុងធ្វើការដោះស្រាយស្ថានភាពនេះ។
អង្គការរបស់បេសកកម្មបាននិយាយថា ក្នុងចំណោមជនជាតិអាមេរិក១៦នាក់ និងកាណាដា១នាក់គឺមានកុមារ៥នាក់ ក្នុងនោះមានទារកអាយុ៨ខែម្នាក់ផង។ ពួកគេត្រូវបានចាប់ពង្រត់នៅតំបន់ Croix-des-Bouquets ដែលមានចម្ងាយ១៣គីឡូម៉ែត្រពីទីក្រុងដែលសំបូរក្រុមទំនើង 400 Mawozo៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


