ព័ត៌មានជាតិ
ក្រសួងអប់រំនឹងពង្រីកវិសាលភាព បើកដំណើរការគ្រឹះស្ថានសិក្សាជាបន្តបន្ទាប់ទៀត
អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា ក្រសួងនឹងពង្រីកវិសាលភាព បើកដំណើរការគ្រឹះស្ថានសិក្សាជាបន្តបន្ទាប់ទៀត ដោយស្របតាមវិធានការសុខាភិបាល។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍នៅថ្ងៃទី២១តុលានេះថា ដោយអនុវត្តតាម១១ ចំណុចនៃស្មារតីលិខិតលេខ៥២ គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនមួយចំនួនតូច បានដាក់ពាក្យស្នើសុំបើកដំណើរការសាកល្បង និងបានទទួលការអនុញ្ញាតឲ្យបើកដំណើការសាកល្បងនាពេលខាងមុខឆាប់ៗនេះ តាមផែនការរៀងៗខ្លួនឈរលើអនុស្សារណៈនៃការយោគយល់រវាងគ្រឹះស្ថានឧត្តមសិក្សានិ ងក្រសួងអប់រំយុវជន និងកីឡា។

លោកបានបន្តថា ចំណែកការបើកដំណើរការគ្រឹះស្ថានសិក្សាគ្រប់កម្រិតសម្រាប់ការរៀន និងបង្រៀនតាមបណ្តុំនៅរាជធានី-ខេត្ត ដែលមានហានិភ័យទាបជាទូទៅបាននិងកំពុងប្រព្រឹត្តទៅ ដោយមានលទ្ធផលអាចទទួលយកបានតាមការគ្រោងទុក ទន្ទឹមនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដារ និងវិធានការសុខាភិបាលដូចមានចែងក្នុងលិខិតលេខ៤៦ និង៥០។ លោកបានបន្តទៀតថា «យោងលើលទ្ធផលនេះ ក្រសួងអប់រំយុវជននិងកីឡានឹងពង្រីកវិសាលភាពបើកដំណើរការគ្រឹះស្ថានសិក្សាជាបន្តបន្ទាប់ទៀត ដោយស្របតាមវិធានការសុខាភិបាល»។

ក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតឱ្យសាលារៀននៅជនបទ ដែលគ្មានហានិភ័យឬមានហានិភ័យទាបអាចបើកដំណើរការគ្រប់កម្រិតបានដោយអនុវត្តការរៀនតាមបណ្តុំមិនលើសពី១៥នាក់នឹងគោរពតាមស្ដង់ដារប្រតិបត្តិរបស់ក្រសួងអប់រំយុវជន និងកីឡា និងគោលការណ៍របស់ក្រសួងសុខាភិបាល។ ចំពោះនៅតាមតំបន់ដែលមានហានិភ័យមធ្យម ត្រូវផ្តល់អាទិភាពដល់សិស្សថ្នាក់ទី៩ និងទី១២និងនៅតាមតំបន់មានហានិភ័យខ្ពស់ គួរបន្តបង្រៀនអនឡាញពីចម្ងាយ។
ជាមួយគ្នានេះដែរ ក្រសួងបានណែនាំដល់អាជ្ញាធររាជធានី ខេត្តត្រូវបន្តការប្រុងប្រយ័ត្ន ដោយត្រូវវាយតម្លៃជាប្រចាំនូវស្ថានភាពនៃការវិវត្ត និងការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមមូលដ្ឋាន រួមទាំងការធ្វើតេស្តរហ័សនៅពេលដែលមានករណីសង្ស័យ ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានរាជធានីខេត្តទូទាំងប្រទេស បានកំពុងបើកដំណើរការសាកល្បងសាលារៀនឡើងវិញ ដោយផ្តោតទៅលើថ្នាក់ទៅ៩និងថ្នាក់ទី១២ប៉ុណ្ណោះ ដោយសារជាឆ្នាំដែលត្រូវប្រឡង។ ចំណែកគ្រឹះស្ថានឧត្តមសិក្សា ក៏បានអនុញ្ញាតឲ្យបើកដំណើរការសាកល្បងមួយចំនួនតូចរួចហើយបន្ទាប់ពីបានដាក់ពាក្យស្នើសុំមកក្រសួងរួចមក៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស