ព័ត៌មានអន្ដរជាតិ
WHO ប្រាប់វិធីសាស្រ្ត បញ្ឈប់វីរុសកូវីដ មិនឲ្យបំប្លែងខ្លួនថ្មីៗទៀត
កាលពីថ្ងៃសៅរ៍ទី២៣ខែតុលាឆ្នាំ២០២១ អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងអំពីវិធីសាស្រ្ត ដើម្បីបញ្ឈប់វីរុសកូវីដបំប្លែងខ្លួន មិនឲ្យកកើតឡើងជាបន្តទៀត។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Times អ្នកនាំពាក្យ WHO លោកស្រី Margaret Harris បាននិយាយថា វិធីសាស្រ្តគឺថា ពិភពលោកទាំងមូលត្រូវតែចាក់វ៉ាក់សាំង ដើម្បីបញ្ឈប់វីរុសកូវីដ-១៩ថ្មីៗ ពីការវិវត្ត។
លោកស្រី Harris បាននិយាយថា “អ្វីដែលពិតជានឹងមានឥទ្ធិពលលើការចម្លងសម្រាប់យើងទាំងអស់គ្នា គឺត្រូវធ្វើឲ្យប្រាកដថា មានមេរោគតិចតួចបំផុតតាមដែលអាចធ្វើទៅបាន កំពុងចរាចរនៅជុំវិញពិភពលោក”។
ក្រុមដែលមានអាទិភាពខ្ពស់បំផុត គឺក្រុមដែលប្រឈមនឹងមេរោគគ្រប់ពេលវេលា ដូចជាបុគ្គលិកថែទាំសុខភាពជាដើម ប៉ុន្តែពួកគេមានតែម្នាក់ប៉ុណ្ណោះក្នុងចំណោម ១០ នាក់ ដែលត្រូវបានចាក់វ៉ាក់សាំងនៅអាហ្វ្រិក នាពេលបច្ចុប្បន្ននេះ។
យើងកំពុងស្ថិតនៅក្នុងកន្លែងអាក្រក់បែបនេះនៅក្នុងពិភពលោក យើងនឹងឃើញវីរុសបំប្លែងខ្លួនកាន់តែច្រើនកកើតឡើង យើងនឹងឃើញការឆ្លងកាន់តែច្រើន ហើយបើទោះបីជាវេទមន្តក៏ដោយ វ៉ាក់សាំងការពារប្រជាជនម្នាក់យ៉ាងមានប្រសិទ្ធភាព ប៉ុន្តែវីរុសបំប្លែងខ្លួននឹងកើតឡើងក្នុងខ្លួនអ្នកផ្សេង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
ចុចអាន៖ អាមេរិក ប្រាប់វិធីសំខាន់ ការពារកុមារពីវីរុសបំប្លែងខ្លួន Delta នៅក្នុងសាលារៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


