ព័ត៌មានអន្ដរជាតិ
សាកថ្មបណ្តើរ ចុចបណ្តើរ ផ្ទុះ Laptop របួសមនុស្ស៣នាក់
សិស្សម្នាក់បានរងការរលាកដៃយ៉ាងធ្ងន់ធ្ងរនិងពីរនាក់ទៀតរងរបួសនៅពេល Laptop មួយគ្រឿងដែលកំពុងសាកថ្មបានផ្ទុះកាលពីថ្ងៃព្រហស្បតិ៍ក្នុង Ha Tinh ប្រទេស វៀតណាម។

យោងតាមនាយកសាលាលោក Tran Dinh Tu បានឲ្យដឹងថា សិស្ស២នាក់ឈ្មោះ N.V.C. និង P.V.T. នៅអនុវិទ្យាល័យ Hoa Hai ក្នុងឃុំ Hoa Hai ស្រុក Huong Khe ខេត្ត Ha Tinh កំពុងរៀននៅផ្ទះមិត្តរួមថ្នាក់ឈ្មោះ P.M.H. នៅម៉ោង១រសៀលថ្ងៃព្រហស្បតិ៍ស្រាប់តែ Laptop សាកថ្មបានផ្ទុះឡើង។
បំណែកពី Laptop បានធ្វើឲ្យដៃម្ខាងរបស់ C. រងរបួសហើយដៃនិងមុខរបស់ T. និង H. ក៏រងរបួសផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការផ្ទុះនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។
សិស្សទាំង៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទីរួមខេត្ត Ha Tinh ដើម្បីព្យាបាល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre News

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ