ជីវិតកម្សាន្ដ
ម្ចាស់បទ ” Shape of you ” បញ្ជាក់ថា ខ្លួនវិជ្ជមានកូវីដ ១៩
តារាប៉ុបអង់គ្លេស Ed Sheeran ម្ចាស់បទ “Shape of you” ដ៏ល្បីល្បាញកាលពីឆ្នាំ ២០១៧ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានធ្វើតេស្តវិជ្ជមានកូវីដ ១៩ ហើយត្រូវលុបចោលរាល់ការសម្ភាសន៍ និងការសម្តែងដោយផ្ទាល់ភ្លាមៗ ដោយឲ្យគ្រប់គ្នាធ្វើការពីផ្ទះជំនួសវិញ។

ការប្រកាសនេះធ្វើឡើងមិនដល់មួយសប្ដាហ៍ផង មុនពេលអាល់ប៊ុមថ្មីរបស់លោកចេញនៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២១ ។

Sheeran បានសរសេរនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាមថា “សួស្ដីអ្នកគ្រប់គ្នា ខណៈនេះខ្ញុំបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ដូច្នេះខ្ញុំកំពុងនៅដាច់ដោយឡែកពីគេ ហើយធ្វើតាមការណែនាំរបស់រដ្ឋាភិបាល” ។ វាមានន័យថា ឥឡូវនេះ ខ្ញុំមិនអាចឈានទៅមុខជាមួយនឹងការប្ដេជ្ញាចិត្តណាមួយដោយខ្លួនឯងបានទេ ដូច្នេះ ខ្ញុំនឹងធ្វើការសម្ភាសន៍ ការសម្ដែងដែលបានគ្រោងទុកជាច្រើន ដែលខ្ញុំអាចធ្វើបានពីផ្ទះរបស់ខ្ញុំ។ សុំទោសចំពោះនរណាម្នាក់ ដែលខ្ញុំបានប៉ះពាល់ដោយផ្ទាល់ឬប្រយោល៕”
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្ពោធរឿង Marvel ម្សិលមិញ Angelina ដឹកដៃកូនស្រីទាំង ២ ដើរលើកម្រាលព្រំក្រហម មើលសឹងមិនស្គាល់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


