Connect with us

សេដ្ឋកិច្ច

ឧកញ៉ា លឹម ហេង៖ ការបន្ថយថ្ងៃធ្វើ​ចត្តាឡីស័កចំណេញផ្នែកសេដ្ឋកិច្ច​និងទាក់ទាញអ្នកវិនិយោគ​បរទេស

បានផុស

នៅ

រាជរដ្ឋាភិបាល តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័កចំពោះអ្នកវិនិយោគចេញចូលកម្ពុជា ដើម្បីសម្រួលដល់ការងារ និងងាយស្រួលក្នុងការបំពេញភារកិច្ចផ្សេងៗ។

ពាក់ព័ន្ធនឹងការសម្រេចនេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់កម្ពុជាថ្មីថា នេះគឺជាចំណុចវិជ្ជមានមួយ ដែលកន្លងមកលោកឧកញ៉ា ក៏ធ្លាប់បានស្នើសុំផងដែរ។

លោកឧកញ៉ា លឹម ហេង បន្តថា នេះគឺជារឿងមួយប្រសើរដែលវិស័យឯកជនរីករាយសាទរ ដោយសារមានផលប្រយោជន៍ច្រើន និងចំណេញពេល។ លោកឧកញ៉ាបន្ថែមដូច្នេះថា« ការបង្រួញថ្ងៃធ្វើចត្តាឡីស័កនេះ ធ្វើឱ្យអ្នកវិនិយោគទុនមិនរួញរាក្នុងរយៈពេលបីថ្ងៃគាត់អាចមកធ្វើការងារបាន ទន្ទឹមនឹងយើងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ក៏ដូចជាច្បាប់វិនិយោគថ្មីយើងត្រូវបានអនុវត្តនេះ ធ្វើឱ្យការទាក់ទាញអ្នកវិនិយោគពីបណ្តាប្រទេសផ្សេងៗ មកកាន់កម្ពុជាយើងកាន់តែច្រើន ទន្ទឹមពេលដែលភូមា បង់ក្លាដេស កំពុងជួបវិបត្តិកូវីដ-១៩ធ្ងន់ធ្ងរ និងអស្ថិរភាពនយោបាយ»។

ទោះយ៉ាងណាលោកឧកញ៉ា បានក្រើនរំលឹកដល់អ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ ត្រូវយកចិត្តទុកដាក់គោរពវិធានការសុខាភិបាល ដើម្បីរក្សាទីផ្សារបើកសេដ្ឋកិច្ចឡើងវិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ០១ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចកាត់បន្ថយការធ្វើចត្តាឡីស័កសម្រាប់អ្នកធុរកិច្ច អ្នកការទូត ឬអ្នកវិយោគចេញចូលប្រទេសកម្ពុជា ពី៧ថ្ងៃ ចុះមកត្រឹម ៣ថ្ងៃ ដើម្បីសម្រួលដល់ការងារកុំឱ្យមានការរាំងស្ទះ៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម