ព័ត៌មានជាតិ
ប្រធានមន្ទីរទេសចរណ៍ ៖ ក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង មានសេវាកម្មស្នាក់នៅគ្រប់គ្រាន់ ហើយមិនឡើងថ្លៃ នោះទេ
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា មកដល់ពេលនេះ ទាំងក្នុងក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង មិនមានការខ្វះខាតសេវាកម្មស្នាក់នៅ និងអាហារដ្ឋាន ដូចកាលពីពេលមុននោះទេ។ ដូច្នេះតម្លៃនៃការស្នាក់នៅ និងការហូបចុក របស់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ នឹងមិនមានការឡើងថ្លៃ នោះឡើយ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី២ ខែវិច្ឆិកានេះថា សម្រាប់ការបើកទទួលភ្ញៀវទេសចរណ៍ជាតិ ក៏ដូចជាការបើកទទួលទេសចរណ៍វ៉ាក់សាំង ដែលនឹងចាប់ផ្ដើមនាចុងខែវិច្ឆិកានេះ គឺអាជ្ញាធរខេត្ត-ក្រុង និងមន្ទីរជំនាញពាក់ព័ន្ធ នឹងបន្តពង្រឹងការគ្រប់គ្រង ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសជំរុញផ្សព្វផ្សាយដល់អាជីវករ និងសេវាករទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានសុខាភិបាល និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ឲ្យបានខ្ជាប់ខ្ជួន។

លោក តាំង សុចិត្តគ្រឹស្នា បានឲ្យដឹងបន្តថា នៅក្នុងក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ មកដល់ពេលបច្ចុប្បន្ននេះ មិនមានការខ្វះខាតសណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋានទៀតនោះទេ ហើយតម្លៃវិញ ក៏មិនមានការឡើងថ្លៃទៀតនោះដែរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ថា «ពាក់ព័ន្ធនឹងតម្លៃនេះ សម្រាប់ក្រុងព្រះសីហុនយើង ឬក្រុងកោះរ៉ុងហ្នឹង គឺយើងមានសេវាកម្មស្នាក់នៅ បន្ទប់ ភោជនីយដ្ឋានអីគ្រប់គ្រាន់ វាមិនដូចជំនាន់ ២ ៣ឆ្នាំមុន ដែលមានចិនច្រើន យើងខ្វះខាត ធ្វើឲ្យតម្លៃឡើងថ្លៃ ប៉ុន្តែសម្រាប់បច្ចុប្បន្ន យើងមានសេវាស្នាក់នៅ ហូបចុកគ្រប់គ្រាន់ ចឹងវាមិនបញ្ហា វាមិនមានតម្លៃអីថ្លៃទេ យើងដឹងស្រាប់ហើយ ផ្ទះសំណាក់របស់យើង ក៏នៅមាន ១៥ ២០ ២៥ អីធម្មតា សណ្ឋាគារ ក៏មាន ២០ ៣០ ៤០អីដែរ តាមស្ដង់ដារ សេវាកម្ម ដែលយើងចង់ជ្រើសរើស លើកលែងតែសេវាកម្ម ម្ហូបអាហារ គ្រឿងសមុទ្រអី វាធម្មតាអាចមានឡើងតម្លៃខ្លះ ១០ ១៥ភាគរយអី គឺវាច្រើនតែពេលបុណ្យទានអី ហើយបើក្រៅពីហ្នឹង វាអត់មានបញ្ហាអីទេ»។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបង្ហាញក្ដីរំពឹងថា ភ្ញៀវទេសចរណ៍ជាតិ នឹងធ្វើដំណើរកម្សាន្ដច្រើន ទៅកាន់ក្រុងព្រះសីហនុ និងតំបន់ទេសចរណ៍នានា នៃខេត្តព្រះសីហនុកាន់តែច្រើន នៅពេលមានការបើកប្រទេសឡើងវិញ លើគ្រប់វិស័យនោះ។ លោករំពឹងទៀតថា នៅដើមឆ្នាំ ២០២២ខាងមុខ នឹងមានការបើកជើងហោះឡើងវិញ ដែលនឹងអាចនាំភ្ញៀវទេសចរណ៍អន្តរជាតិ មកកាន់ខេត្តព្រះសីហនុច្រើន ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?