ព័ត៌មានអន្ដរជាតិ
ថ្នាំព្យាបាលកូវីដរបស់អាមេរិក ដែលកម្ពុជា ប្រកាសទិញ លេបតែ ៥ថ្ងៃឃើញប្រសិទ្ធភាព
កូវីដ-១៩ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសថាជាជំងឺរាតត្បាតទូទាំងពិភពលោក នៅថ្ងៃទី១១ ខែមីនាឆ្នាំ២០២០។

ពីដំបូង មិនមានថ្នាំប្រឆាំងវីរុស ថ្នាំព្យាបាល ឬសូម្បីតែវ៉ាក់សាំងដើម្បីទប់ស្កាត់ជំងឺនេះទេ។ រហូតមកទល់បច្ចុប្បន្ន ទើបក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា ថ្នាំ Molnupiravir មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសនេះ។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសទិញថ្នាំនេះពីសហរដ្ឋអាមេរិក សម្រាប់មនុស្ស ៥ម៉ឺននាក់។

ថ្នាំរបស់ក្រុមហ៊ុន Merck ប្រភេទនេះ មានសមត្ថភាពព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ដែលបានធ្វើតេស្តវិជ្ជមាន និងមានហានិភ័យខ្ពស់ នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ហើយអាចកាត់បន្ថយអត្រានៃការចូលព្យាបាលក្នុងមន្ទីរពេទ្យនិងស្លាប់បាន ៥០%។
បើងាកទៅមើលប្រទេសជិតខាងរបស់យើងឯណោះវិញ អ្នកជំនាញផ្នែកវីរុសរបស់ ថៃ បានបញ្ជាក់កាលពីពាក់កណ្តាលខែមុនថា ថ្នាំប្រឆាំងមេរោគរបស់អាមេរិកមួយនេះ អាចកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យនិងការស្លាប់ ក្រោយពេលលេបបាន៥ថ្ងៃ៕
អត្ថបទ៖ Vann Vann
ចុចអាន៖ ឥទ្ធិពលថ្នាំអាមេរិក ដែលកម្ពុជាប្រកាសទិញ នឹងធ្វើឲ្យកូវីដ ក្លាយជា ជំងឺផ្តាសាយធម្មតា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


