Connect with us

ព័ត៌មានជាតិ

ស្នងការរងក្រុង ហាមមន្ត្រីយកឯកសារពលរដ្ឋមកទុកចោលជាថ្នូរនឹងការទទួលកម្រៃខុសច្បាប់​

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុង លី ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ​បាន​ជំរុញ​ដល់​នគរបាល​ខណ្ឌដូនពេញ ​ត្រូវ​ពង្រឹង​ការងារ​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន​ឆាប់រ​ហ័ស ដូចជា​ការផ្តល់ជូន​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ ដោយ​មិន​ត្រូវយក​ឯកសារ​ទាំង​នេះ​មក​ទុកចោលជា​ថ្នូរ​នឹង​ការទទួល​កម្រៃ​ខុសច្បាប់​ណា​នោះឡើយ ។​

ការជំរុញ​នេះ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សន្តិ​សុខ សណ្តាប់ធ្នាប់​ប្រចាំ​ខែតុលា និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ខែវិច្ឆិកា​ កាលពីដើម​សប្តាហ៍​នេះ​ ដោយមានការចូលរួម​ពី​លោក​អធិការ លោក​អធិការរង លោកនាយ​ផ្នែក លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១១សង្កាត់ នៃ​ខណ្ឌដូនពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការរង​បាន​ណែនាំ​ដល់​នគរបាល​ខណ្ឌដូនពេញ ​ត្រូវយក​ចិត្ត​ទុកដាក់ គោរព​វិន័យ​កងកម្លាំង​នគរបាលជាតិ​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​លើកកម្ពស់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​នគ​របាល​ជាតិ​ហើយក៏​មិនត្រូវ​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ណាមួយ​ឡើយ ។​

ត្រូវ​ពង្រឹង​កិច្ចការងារ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-សង្កាត់​មាន​សុវត្ថិភាព​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ជូន​ប្រជាពល​រដ្ឋ​រស់នៅ​ប្រកបមុខរបរ​មាន​សេចក្តីសុខ និង​ការផ្តល់​ជំនឿ​ទុកចិត្ត​មក​លើ​កម្លាំង​នគរបាល​កាន់តែខ្លាំង​ឡើង​។​

លោកស្នងការ​រង​បានជំរុញ​ពង្រឹង​ការងារ​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន​ឆាប់រហ័ស​ដូចជា​ការផ្តល់ជូន​សៀវភៅ​ស្នាក់នៅ ​សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ ដោយ​មិន​ត្រូវយក​ឯកសារ​ទាំង​នេះ​មក​ទុកចោលជា​ថ្នូរ​នឹង​ការទទួល​កម្រៃ​ខុសច្បាប់​ណា​នោះឡើយ ។​

ពង្រឹង​ការងារ​ចុះ​ល្បាត​ត្រួតពិនិត្យ​ជាប្រចាំ​ដោយមាន​ការប្តូរ​វេន​គ្នា និង​ប្រើប្រាស់​កម្លាំង​ពួនស្ទាក់ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ទ​ប​បទល្មើស​គ្រប់​ប្រភេទ​ឱ្យទាន់​ពេលវេលា​ ការ​គ្រប់​គ្រង់ និង​ថែទាំ​សម្ភារៈ​មធ្យោបាយ អង្គភាព និង​ធ្វើ​អនាម័យ​ឱ្យបាន​ស្អាត​ល្អជា​និច្ច​។​

ជាមួយគ្នានេះដែរ ​ត្រូវ​ពង្រឹង​ការងារ​ការពារ​សន្តិសុខ​រក្សា​សណ្តាប់ធ្នាប់​នៅ​គោលដៅ​ចុះឈ្មោះ​បោះឆ្នោត និង​ទីតាំង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ និង​ការពង្រឹង​ត្រួតពិនិត្យនៅតាម​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១១​សង្កាត់​ឱ្យ​បើកទ្វារ​២៤​ម៉ោង​/២៤​ម៉ោង​ដើម្បី​រង់ចាំ​ទទួល​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ និង​ការ​ចេញ​ដោះស្រាយ​ការងារ​សន្តិសុខបើ​ក្នុងករណី​ប្រជាពលរដ្ឋ​ប្តឹង​រាយការណ៍​នៅពេល​កើតឡើង​បាតុភាព​ផ្សេងៗ​នៅក្នុង​មូល​ដ្ឋា​ន ។​

លោក​ស្នងការរង​បានដាក់​ចេញ​នូវ​វិធាន​ការបង្ការ​ទប់ស្កាត់​បទល្មើស​ព្រហ្មទណ្ឌអនុវត្ត​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត ខណៈ​ក្នុង​ខែតុលា បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ចំនួន​០៧​លើក ក្នុងនោះ​បទល្មើស​ឧក្រិដ្ឋ​ចំនួន​០៤​លើក និង​បទល្មើស​មជ្ឈិម​កើតឡើង​ចំនួន​០៣​លើក ប៉ុន្តែ​បទល្មើស​ទាំងអស់នេះ​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ ​ចេញ​ប្រតិបត្តិ​បង្ក្រាបបាន​ទាំង​០៧​លើកដោយ​ចាប់​ឃាត់ខ្លួន​ជន​សង្ស័យ​សរុប​ចំនួន​១០​នាក់ បញ្ជូន​អនុវត្តតាម​នីតិវិធី៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២ នាទី មុន

បុរី ឡេង ណាវ៉ាត្រា ខណៈនេះដោះដូរបាន ១៦៣ផ្ទះ, ដាក់ពាក្យនៅក្រសួងទទួលប្លង់រឹង ៥៩៧ផ្ទះ ហើយចន្លោះ១ខែទៅ៣ខែទៀត អាចបញ្ចប់បន្ថែមមួយពាន់ទៅពីរពាន់ផ្ទះទៀត

ព័ត៌មានជាតិ១១ នាទី មុន

ប្រាក់ចូលនិវត្តន៍កងទ័ព គ្រូបង្រៀន នឹងឡើងដល់ ៣លាន ៨សែនរៀល នៅឆ្នាំ២០២៥ មែនទេ?

ជីវិតកម្សាន្ដ៣១ នាទី មុន

អតីតតារាសម្តែង TVB លោក Chun Wong រស់រងទុក្ខវេទនា ក្រោយបោះបង់គ្រួសារព្រោះស្រី

ព័ត៌មានជាតិ៣៥ នាទី មុន

ប.ស.ស ពិនិត្យមើលការអនុវត្តគម្រោងការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍

ព័ត៌មានជាតិ៣៥ នាទី មុន

អ្នកនាំពាក្យ៖ ក្រុមហ៊ុន សហគ្រាស ទទួលយកសិស្សរៀនជំនាញឲ្យចូលហាត់ការ និងធ្វើការ ដោយសារជឿជាក់លើកម្មវិធី TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លោក បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដី រុស្ស៊ី

សេចក្ដីជូនដំណឹង២១ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

វប្បធម៌ ជំនឿ៥ ម៉ោង មុន

ការសម្ដែង អាយ៉ៃជំនាន់ថ្មី “Ayai 5G” ល្ងាចនេះ លក់សំបុត្រអស់មុនកំណត់

ព័ត៌មានជាតិ៨ ម៉ោង មុន

ទើបតែ​បើកការដ្ឋាន ស្ពានឆ្លងកាត់ទន្លេបាសាក់នៅ​ព្រែកប្រា សាងសង់​សម្រេច​បានជាង ១០ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម