កីឡា
ពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ពិតជាធ្វើបានល្អខ្លាំងមែនទែនដោយទម្លាក់ថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ SEA V. League ឆ្នាំ ២០២៦ នៅប្រទេសហ្វីលីពីន។

ចាប់ផ្តើមការប្រកួត ក្រុមកម្ពុជា ធ្វើបានយ៉ាងល្អដោយឈ្នះដោយពិន្ទុ ២៥-២១ ខណៈសិតទី២ ថៃ បានយកឈ្នះវិញដោយពិន្ទុ ១៦-២៥ ប៉ុន្តែសម្រាប់សិតទី៣ និងទី៤ កម្ពុជា បានយកឈ្នះដោយពិន្ទុ ២៥-២៣ និង ២៥-២៧។

នេះជាលើកទី១ នៅក្នុងប្រវត្តិសាស្ត្របាល់ទះជម្រើសជាតិកម្ពុជា នៅក្នុងសម័យថ្មី ដែលបានយកឈ្នះថៃ ដោយលទ្ធផល ៣-១ (៣ទល់១)។ កម្ពុជា ធ្លាប់បានឈ្នះ ថៃ ពីរលើកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកាលលើកទី១ ឆ្នាំ ២០២១ ឈ្នះដោយលទ្ធផល ៣-២ នៅប្រទេសវៀតណាម និងលើកទី២ ឈ្នះដោយលទ្ធផល ៣-២ នៅប្រទេសកម្ពុជា ឆ្នាំ ២០២៣។
វគ្គសំខាន់ៗបែបនេះ កម្ពុជា ធ្លាប់ឈ្នះ ថៃ ៣ លើកហើយគឺលើកទី១ ឈ្នះ ថៃ នៅវគ្គដណ្តើមមេដាយសំរិទ្ធ ក្នុងកីឡាស៊ីហ្គេម ឆ្នាំ ២០២១, លើកទី២ កម្ពុជា ឈ្នះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ និងចុងក្រោយនេះ ឈ្នះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពាន SEA V. League 2026៕

សម្រាប់ជ័យជម្នះ ៣-១ ដើម្បីទម្លាក់ថៃនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ កម្ពុជា បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ SEA V. League ឆ្នាំ ២០២៦ ដោយត្រូវរង់ចាំក្រុមឈ្នះ រវាង ឥណ្ឌូណេស៊ី និង វៀតណាម៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


