Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ ក្រើនរំលឹកដល់ម្ចាស់យានយន្ដដែលខុសលក្ខណៈបច្ចេកទេស​

បានផុស

នៅ

មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ស្រុក​មណ្ឌលសីមា ចាប់ផ្តើម​ពញ្ញាក់​ស្មារតី​ឡើងវិញ​ដល់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ដែល​ខុស​លក្ខណៈ​បច្ចេកទេស​នៅ​ចំណុច​គល់ស្ពាន​កោះកុង​ត្រើយ​ខាងលិច​។​

ការ​ហួស​សុពលភាព​ពិនិត្យ​លក្ខណ​បច្ចេកទេស​យានយន្ត គ្មាន​ប័ណ្ណបើកបរ ការកែច្នៃ​យានយន្ត និង​ដឹកសំពីងសំពោង ទាំងនេះ​ជា​អ្វីដែល​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ផ្តើម​ដាស់​ស្មារតី​ដល់​អ្នកបើកបរ​យាន​ប​ង្កើ​ន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​ខ្លួនឯង និង​អ្នក​ដ៏​ទៃ​ដែល​អាស្រ័យ​ការធ្វើដំណើរ​តាម​ដងផ្លូវ​នានា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី កង ភី​រម្យ ប្រធានការិយាល័យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​មន្ទីរ​សាធារណការ​ខេត្តកោះកុង ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា​នេះ​ថា ប្រតិបត្តិ​ការពង្រឹង​ច្បាប់​នេះ ក្រុមការងារ​ខកខាន​យូរ​ឆ្នាំ​មកហើយ​ព្រោះតែ​កូ​វីដ​១៩ ដោយ​អាស្រ័យ​ស្ថានភាព​ប្រទេស​ធូរស្រាល ទើប​ផ្តើម​ដាស់តឿន​ដល់​ម្ចាស់​បើករ​រថយន្ត​ទាំងឡាយ​ចូលរួម​អនុវត្ត​ច្បាប់​ឡើងវិញ ដើម្បី​សុវត្ថិភាព​ក្នុង​ធ្វើដំណើរ ចៀសវាង​សកម្មភាព​បង្ក​គ្រោះថ្នាក់​ណាមួយ​។​

លោកស្រី ភី​រម្យ អះអាងថា ក្រុមការងារ​រកឃើញ​បញ្ហា​ជាច្រើន​របស់​អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤៨​ គល់ស្ពាន​កោះកុង​ត្រើយ​ខាងលិច ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា​។ ពោលគឺ​រថយន្ត​តូចធំ​ផុត​សុពលភាព​ឆៀក​បច្ចេកទេស​យានយន្ត ខ្លះ​មាន​ប័ណ្ណ​បើកបរ​ក៏ប៉ុន្តែ​កាន់​ក្បាល​ធំ គ្រា​អាច​កាន់ចង្កូត​បានតែរ​ថ​យន្ត​ធុន​តូច​ប៉ុណ្ណោះ​។​

ករណី​ម្ចាស់​ហួស​សុពលភាព​ឆៀក​២​ទៅ​៣​ខែ ត្រូវបាន​ណែនាំ​អនុញ្ញាត​បន្ត​ការធ្វើដំណើរ​ចរាចរណ៍ ខណៈ​ខែក្រោយ​ក្រុមហ៊ុន​ឆៀក​ចល័ត​នឹង​មក​ផ្តល់​សេវា​ដល់​ខេត្ត រីឯ​អ្នក​ហួស​ច្រើន​ខែ រង​ការពិន័យ​ជា​ធរមាន​តែម្តង​។ ដូច្នេះ​បណ្តា​ម្ចាស់​រថយន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​បច្ចេកទេស​យានយន្ត​រប​ស់​ខ្លួន​។​

មន្ត្រី​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ការអនុវត្ត​ពង្រឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ចំនួន​២​សប្តាហ៍​ដោយ​ចន្លោះ​ថ្ងៃ​អនុវត្ត​យោងតាម​ផែនការ​ពិនិត្យ​បច្ចេកទេស​យានយន្ត សម្រាប់​ភូមិសាស្ត្រ​ស្រុក​មណ្ឌលសីមា និង​ក្រុង​ខេមរភូមិន្ទ​៕

អត្ត​ប​ទ៖ សិរី​វឌ្ឍនៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម