ព័ត៌មានជាតិ
តុលាការ សម្រេចឃុំខ្លួនក្រុមចោរឆក់រហស្សនាម អាម៉ាប់ សាមកុក តំណាងរូបត្រី
ក្រុមរហស្សនាម អាម៉ាប់ សាមកុក តំណាងអោយរូបត្រី ជាក្រុមឆក់យ៉ាងសកម្មប្រចាំខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយ ត្រូវបានលោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០២១ បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ ” អំពើរលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ” តាមមាត្រា៣៥៣ ,៣៥៧ នៃក្រមព្រហ្មទណ្ឌ ។ និងមាត្រា៤៥ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលប្រព្រឹត្តនៅអំឡុងខែកញ្ញា ខែតុលា ខែកញ្ញា ឆ្នាំ២០២១ នៅខណ្ឌច្បារអំពៅ និងរាជធានីភ្នំពេញ ។

ជនរងគ្រោះក្នុងករនីនេះមានឈ្មោះ ទី១ឈ្មោះ ច្រឹក ជីវីន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ទី២ឈ្មោះ សួន បូលីន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ។ ទី៣ឈ្មោះ ជា ស្រីមុំ ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនត្រូវចោទទី១ឈ្មោះ អឿន សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បាលអំពៅ រាជធានីភ្នំពេញ។ ទី២ឈ្មោះ ប៊ុណ្ណា រដ្ឋា ហោថា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាយ៉ាប សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី៣ឈ្មោះ ហ៊ុន វិសាល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយរលំ សង្កាត់ស្វាយរំលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ទី៤ឈ្មោះសេក រ៉ូនី ហៅចន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី៥ឈ្មោះរ៉េត រដ្ឋា ហៅរដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី៦ឈ្មោះម៉ុន សុបញ្ញា ហៅញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅដើមចាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ទី៧ឈ្មោះឈាង ឈៀវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ទី៨ឈ្មោះកឺម ម៉ាណែត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី៩ឈ្មោះឡាច ស្រីកុល ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសថ្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ទី១០ឈ្មោះចាន់ ស្រីពីន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅចង់ព្តែក សង្កាត់ព្តែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ទី១១ឈ្មោះឃឹម សុវិជ្ជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអណ្ដូងមួយ សង្កាត់កោះរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ទី១២ឈ្មោះវ៉ែនហេង រដ្ឋា ហៅម៉ាប់ ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ និងទី១៣ ឈ្មោះសុខ ពៅ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី១៤ ឈ្មោះ មាស វឌ្ឍនា ហៅ នាថ ភេទប្រុស អាយុ១៧ឆ្នាំ និងទី១៥ ឈ្មោះ ធី ម៉ា ហៅឡា ភេទប្រុស អាយុ១៧ឆ្នាំ ។

នគរបាលស្រុកកៀន ស្វាយ បានអោយដឹងថា ការឃាត់ខ្លួនក្រុមឆក់នោះធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២១ នៅស្រុកកៀនស្វាយ និងក្នុងផ្ទះសំណាក់ សីហៈ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ពួកខ្លួនរួមជាមួយបក្ខពួកចំនួន១៣នាក់ទៀត បានធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទដៃពីអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ចំនួនពីរលើក។

លើកទី១នៅស្រុកកៀនស្វាយ ខេត្តកណ្ដាលបានទូរស័ព្ទដៃមួយគ្រឿងម៉ាក់IPHONE 7PLUS ពណ៌ ប្រាក់រៀលចំនួន១៣០០០រៀល(មួយម៉ឺនបីពាន់រៀល)។ លើកទី២ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានទូរស័ព្ទដៃ ០១គ្រឿង ម៉ាកVIVO ពណ៌ខៀវ និងកន្លងមកក្រុមបក្ខពួករបស់ខ្លួនបានធ្វើសកម្មភាពឆក់យ៉ាងសកម្ម ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រហូតដល់ស្ពានអ្នកលឿង និងបណ្តោយផ្លូវ១១៦អា ផ្លូវ១១០ ជាច្រើនលើកតែមិនចាំថ្ងៃ ក្នុងខែកញ្ញា ខែតុលា ខែវិច្ឆិការ ឆ្នាំ២០២១។

បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើរួចនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២១ នគរបាលស្រុកកៀនស្វាយ សហការជាមួយនគរបាលខណ្ឌច្បារអំពៅ បន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន១៣នាក់ ស្រី០២នាក់ បន្ថែមទៀតនៅផ្ទះសំណាក់យីហោ សីហះ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួមទាំងវត្ថុតាង ។
នៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើ ឆក់យ៉ាងសកម្មពិតប្រាកដមែន៕
អត្ថបទ៖ ឆៃ យ៉ា

-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


